ព័ត៌មានទាន់ហេតុការណ៍៖

គេទារលុយព្រឹកល្ងាចគ្មានលុយសងស្ត្រី​ម្នាក់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលេីស្ពានបាឡេ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី​ម្នាក់ដោយសារជំពាក់លុយគេ១៦០ដុល្លារគេទារព្រឹកទារល្ងាចរាល់ថ្ងៃពេកគ្មានលុយសង ធុញថប់ក្នុងចិត្តពេកក៏សម្រេចិត្តមកលោតទឹកសម្លាប់ខ្លួន។ 

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង​១១និង៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា​ ឆ្នាំ​២០២០ស្ថិត​នៅចំណុចគល់ស្ពានបាឡេ ក្នុងភូមិដេីមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ 

ស្រ្តីដែលប៉ងលោតទឹកសម្លាប់ខ្លួនមាន ឈ្មោះយ៉េត អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វា រាជធានីភ្នំពេញ​។ 

ប្រភពព័ត៌មាននៅ​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​ ស្ត្រី​ដែលប៉ងលោតទឹកសម្លាប់ខ្លួន​បានខ្ចីលុយគេចំនួន១៦០ដុល្លារ ក្រោយមកគ្មានលុយសងគេត្រូវបានគេមកទារព្រឹក ទារល្ងាច ស្ទេីរតែរៀងរាល់ថ្ងៃ ដោយខ្លួនគ្មានលុយសងគេក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានបាឡេនេះតែម្តង។ 

ប្រភព​បន្តថា លុះស្ត្រីខាងលេីដេីរបណ្តេីរយំបណ្តេីរនៅខាងកេីតស្ពានបាឡេ ក៏មានបុរសអ្នកលក់អីវ៉ាន់តាមរទេះរុញបានមកសួរថា(កេីតអីបានជាយំ?  ហេីយស្ត្រីខាងលេីឆ្លេីយថាចង់ងាប់)។ពេលនោះបុរសអ្នកលក់អីវ៉ាន់នោះបានប្រាប់សន្តិសុខដែលយាមនៅក្បែរគល់ស្ពាននោះឲ្យជួយឃាត់កុំឱ្យស្ត្រីនោះទៅលោតទឹក។ពេលឃាត់រួចសន្តិសុខក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកេីតហេតុ។ 

បន្ទាប់ពីកេីតហេតុ​សមត្ថកិច្ច​បានទាក់ទងសាច់ញាតិឱ្យមកទទួលយកស្ត្រីរូបនេះត្រឡប់ទៅផ្ទះវិញ៕ជ្រោយពេជ្រ


ចែករំលែក៖