ព័ត៌មានទាន់ហេតុការណ៍៖

កង​​កម្លាំង​​រក្សា​សន្តិភាព​កម្ពុជា ឆ្លង​ជំងឺ​កូវីដ-​១៩​ នៅ​សាធារណ​រដ្ឋម៉ាលី ជា​សះ​ស្បើយ​ទាំង​ស្រុង​ហើយ ​

ចែករំលែក៖

ពេញៈ នាយ​ឧត្តម​សេនីយ៍ ​ឈុំ ​សុជាត ​រដ្ឋលេខា​ធិការ​ និង​ជា​អ្ន​ក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ ​បាន​ឲ្យ​ដឹង​ថា៖​ គិ​ត​រហូត​ដល់​ពេល​នេះ ​(ថ្ងៃ​ទី​២​៦ ​ខែ​មិថុនា ​ឆ្នាំ​២០២០​)​ កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ​ដែល​ឆ្លង​ជំងឺ​កូវីដ-​១៩​ នៅ​សាធារណ​រដ្ឋម៉ាលី ​ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​ បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង​ ​ដោយ​មិន​មាន​ករណី​ឆ្លង​ថ្មី​លើ​ទាហាន​កម្ពុជា​ទៀត​ឡើយ​។​

លោកបន្ត​ថា៖​ នៅ​​សាធា រណ​​រដ្ឋម៉ាលី​ មាន​​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ចំនួន​១​០​នាក់​ ដែលទៅ​បំពេញ​បេសក​កម្ម​ក្រោម​ឆ័ត្រ​អង្គ ការ​សហ​ប្រជាជាតិ​ ឆ្លង​ជំងឺ​កូវីដ-​១៩​ ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​មាន​៩​នាក់ ​ព្យាបាល​ជា​សះ​ស្បើយ ​និង​ម្នាក់បាន​ពលី​ជីវិត​ កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​ឧសភា ​ឆ្នាំ​២០២០​។ ទោះ​បី​ជា​ពិភព​លោកកំពុងប្រឈម​នឹ​ងការ​រីករាល​ដាល​ នៃ​ជំងឺ​កូវីដ-​១៩​ ក៏​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួង​ការ​ពារ​ជាតិ ​មិន​បាន​រា​ថយ​ក្នុងកា​រ​បញ្ជូនកង​កម្លាំង​ទៅ​បំពេញ​ប្រតិប ត្តិ​ការ ការ​ងារ​មនុស្ស​ធម៌​តាម​រយៈ​អង្គការ​សហប្រជាជាតិ ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​។​

គួរ​រំលឹកឡើងវិ​ញ​ថា៖​ រហូត​ដល់​ពេល​នេះ ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​មានក​ង​កម្លាំង​ចំនួន​៥​កង​ សរុប​ចំនួន​៧៨៧​នាក់​ (នារី​ចំនួន ​៧៦​នាក់​) ​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជា​ជាតិ ​ក្នុង​នោះ​រួមមាន​៖ប្រទេស​លីបង់ ស៊ូដង់ ស៊ូដង់​ខាង​ត្បូង ម៉ាលី​ និង​សាធារណ​រដ្ឋ​អាហ្វ្រិ​កកណ្តាល​។ ​ក្រៅ​ពីប្រទេស​ម៉ាលី ​នៅ​ប្រទេស​៤​ផ្សេង​ទៀត ​មិន​មាន​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ បាន​ឆ្លង​ជំងឺកូវីដ-​១​៩​នោះ​ឡើយ​។​

ក្រសួង​ការ​ពារ​ជាតិ​តាម​រយៈ​មជ្ឈ មណ្ឌល​កង​កម្លាំង​រក្សា​សន្តិភាព​ បោះ​សំអាត​មីន​ និ​ង​គ្រាប់​មិន​ទាន់​ផ្ទុះ ​នៅ​តែ​បន្ត​ធ្វើ​ការ​តាម​ដាន​ និង​ណែនាំ​ជាប់​ជា​ប្រចាំ ​ព្រម​ទាំង​ក្រើន​រំលឹក​ដល់​កង​កម្លាំង​ទាំង​អស់​ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ និង​រាជរដ្ឋា​ភិបាល ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹ​ង ​COVID​-​19​ ៕​សុខដុម


ចែករំលែក៖