ភ្នំពេញ៖ ភោជនីយដ្ឋាននិងផាប់ ឌឹដ្រាម ស្ថិតលើផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ លោក ជា សុផារ៉ា ទល់មុខស្នងការនគបាល រាជធានីភ្នំពេញ ត្រូវបានក្រសួងទេសចរណ៍ធ្វើការប្រគល់បណ្ណឡាបិលទទួលស្គាល់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដែលអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹិកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២០នៅសាលារាជធានីភ្នំពេញ។
ការប្រគល់ឡាបិលដល់ភោជនីយដ្ឋាន ឌឹដ្រាម នៅពេលនេះ គឺដោយសារតែក្រុមការងាររបស់ក្រសួងទេសចរណ៍បានធ្វើការវាយតម្លៃលើលក្ខខណ្ឌ ដែលភោជនីដ្ឋាន ឌឹដ្រាម បានអនុវត្តគ្រប់វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ បានយ៉ាងល្អក្នុងដំណាក់កាលរីករាលដាននៃជំងឺឆ្លងកូវីដ១៩។
វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍មាន ៣ផ្នែកគឺ៖ ផ្នែកទី១ ស្តីពីវិធានសុវត្ថិភាពចំពោះភ្ញៀវ ផ្នែកទី២ ស្តីពីវិធានសុវត្ថិភាពចំពោះបុគ្គលិក និងផ្នែកទី៣ ស្តីពីវិធានសុវត្ថិភាពចំពោះដៃគូសហប្រតិបត្តិការ និងការគ្រប់គ្រងអាជីវកម្ម។
ឌឹដ្រាម ជាភោជនីយកដ្ឋាន និងផាប់ បម្រើសេវាកម្មភោជនីយដ្ឋាន មានម្ហូបឆ្ងាញ់ៗមានរស់ជាតិនិងគ្មានប៊ីចេង បែបខ្មែរ និងបច្ចឹមប្រទេស ត្រូវបានចុងភៅដែលមានស្នាដៃល្អៗ រៀបចំយ៉ាងសម្រិតសម្រាំងបំផុត នៅភោជនីយដ្ឋាន “ឌឹដ្រាម” សម្រាប់អាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ ដោយបើកចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង១២:០០យប់។
ឌឹដ្រាម ជាភោជនីយដ្ឋានដែលមិត្តភក្តិនិងក្រុមគ្រួសារមកពិសារអាហារជាមួយគ្នាដើម្បីបង្កើតបរិយកាសបរិភោគដ៏មានរស់ជាតិ មានលក្ខណៈស្តង់ដាទទួលស្គាល់ផ្នែកអនាម័យ ផាសុខភាព អាហារឆ្ងាញ់ពិសា បុគ្គលិករួសរាយ និងមានចំណតរថយន្តធំទូលាយ។
គួរបញ្ជាក់ផងដែលថា អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩(COVID-19) និងជាពិសេសដើម្បីចូលរួមទប់ស្កាត់ការប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បានដាក់ចេញនូវ “វិធានសុវត្ថិភាពទេសចរណ៍” ដើម្បីជួយសម្រួលដល់មូលដ្ឋាន អាជីវកម្មទេសចរណ៍ដែលកំពុងដំណើរការ ចូលរួមបង្ការ ការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្តល់ភាព កក់ក្តៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅផ្ទះ ក៏លោកអ្នកអាចកម្ម៉ង់ម្ហូបអាហារពីភោជនីយដ្ឋាន & ផាប់ ឌឹដ្រាម ដែរដោយគ្រាន់តែចុច Link ខាងក្រោម គឺអាចអានបញ្ជីមុខម្ហូបនិងធ្វើការកម្ម៉ងតាមចិត្តសប្បាយ៖ https://thedrumpub.mobi-order.com
ភោជនីយដ្ឋាន “ឌឹដ្រាម” ស្ថិតនៅក្បែរ អគារលេខ ៨៨ ផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា ទល់មុខស្នងការនគបាល រាជធានីភ្នំពេញ! ទីតាំងជិតផ្សារទំនើបអ៉ីអន២។
សំរាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ 077 823 888 / 010 823 889 ហ្វេសបុក The Drum Restaurant & Pub ឬគេហទំព័រ : www.thedrumpub.com៕
ដោយ៖សុខ ខេមរា