WHO៖ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៩ ខែមិថុនា អគ្គនាយក អង្គការសុខភាពពិភពលោក WHO លោក Tedros Ghebreyesusប្រកាសថា លោកនឹងបញ្ជូនក្រុមអ្នកឯកទេសស្រាវជ្រាវទៅកាន់ប្រទេសចិនដើម្បីស្រាវជ្រាវពីប្រភពនៃការឆ្លងកូវីដ-១៩ ។
លោក Tedros Ghebreyesus បានបញ្ជាក់ថា «យើងនឹងធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩បានល្អប្រសិនបើយើងដឹងគ្រប់យ៉ាងពីកូវីដ-១៩។ នៅសប្តាហ៍ក្រោយយើងនឹងបញ្ជូនក្រុមឯកទេសទៅកាន់ប្រទេសចិន។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេស Mike Pompeo បានបញ្ជាក់ថា វីរុសកូវីដ-១៩ បានលេចចេញពីមន្ទីរពិសោធន៍របស់ចិន ប៉ុន្តែមិនបានបង្ហាញភស្តុតាងណាមួយនោះឡើយ។ ចំណែកចិនវិញបានច្រានចោលការចោទប្រកាន់ ទាំងឡាយរបស់អាមេរិក។
ជាមួយគ្នានោះដែរ លោកត្រាំក៏បានប្រកាសពីគម្រោងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO ដោយសារតែអង្គការនេះលំអៀងទៅខាងចិន តែងតែកាន់ជើងចិនជានិច្ចពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ រាលដាលលើពិភពលោក៕ដោយ៖ធី រីណា