ព័ត៌មានទាន់ហេតុការណ៍៖

លោក Xavi កំពុងត្រៀមខ្លួនធ្វើជាគ្រូបង្វឹកដឹកនាំក្រុម Barcelona

ចែករំលែក៖

លោក Xavi អតីតកីឡាករក្រុមអ្នកមានបុណ្យBarcelona បាននិយាយថា គាត់កំពុងរៀបចំយ៉ាងច្រើនដើម្បីធ្វើជាគ្រូបង្វឹកក្រុម Barcelona ជាទីដែលគាត់ធ្លាប់លេងនៅទីនោះ។

លោក Xavi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកន្លែងទំនេររបស់ក្លឹប Barcelona កាលពីដើមឆ្នាំនៅពេលដែលម្ចាស់ជើងឯក La Liga បានបណ្តេញលោក Ernesto Valverde ហើយពេលនោះក្លឹបក៏ងាកទៅទាក់ទងលោក Quique Setien មកដឹកនាំវិញកាលពីខែមករា។

Barcelona បានព្យាយាមបញ្ចុះបញ្ចូលលោក Xavi នៅរដូវកាលនេះ ដែលបច្ចុប្បន្នម្ចាស់ជើងឯកចាញ់២ពិន្ទុនៅពីក្រោយគូប្រជែងដ៏ជូរចត់ Real Madrid ក្នុងការប្រជែងដណ្តើមយកពានរង្វាន់ La Liga ខណៈនៅសល់៦ប្រកួតទៀតចប់រដូវកាល។

នៅពេលគូសបញ្ជាក់ពីផែនការអនាគតរបស់គាត់សម្រាប់ Barcelona បុរសវ័យ៤០ឆ្នាំរូបនេះបាននិយាយថា គាត់នឹងមិនត្រឡប់មកវិញទេលើកលែងតែគាត់មានសិទ្ធិធ្វើការសម្រេចចិត្តដោយខ្លួនឯងពេលដឹកនាំក្រុមខ្លាំងមួយនេះ។

លោក Xavi ដែលបានដឹកនាំក្លឹប Al-Sadd នៅលីគកំពូលកាតារ Super Cup បាននិយាយថា “ក្តីសង្ឃឹមដ៏ធំបំផុតដែលខ្ញុំមាននៅពេលនេះគឺធ្វើជាគ្រូបង្វឹករបស់ក្លឹប Barcelona និងធ្វើក្រុមខ្លាំងមួយនេះត្រលប់ទៅរកភាពឈ្នះវិញ”។

អតីតកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ចំនួន២៥ក្នុងកំឡុងពេលអាជីពជាកីឡាកររបស់គាត់ជាមួយ Barcelona បានបន្ថែមថា “ខ្ញុំធ្លាប់ជាសមាជិកក្លឹបម្នាក់។ ខ្ញុំបាននិយាយច្រើនដងហើយ ប៉ុន្តែខ្ញុំចង់ធ្វើការសម្រេចចិត្តពីអាជីពនៅ Barcelona។ វាច្បាស់ណាស់ថាបន្ទាប់ពីការបោះឆ្នោតដំណាក់កាលចុងក្រោយនឹងត្រូវបានកំណត់ដោយខ្ញុំមិនបដិសេធអ្វីទាំងអស់។ ពួកគេបានមករកខ្ញុំកាលពីខែមករា ហើយយើងកំពុងនិយាយគ្នា ដែលពេលវេលាណាមួយនឹងស័ក្តិសមជាមួយខ្ញុំ” ៕ដោយ៖ភារៈ


ចែករំលែក៖