ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញពីសត្វ ជង្គង់ក្រាស់ចំពុះខ្មៅ Great Thick-knee ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ដីសេីម និងជាប្រភេទសត្វកម្ររងការគំរាមកំហែង និងកម្របានឃើញ។ បក្សីជង្គង់ក្រាស់ចំពុះខ្មៅ មានទំហំពី ៤៩-៥៤សង់ទីម៉ែត្រ មានមាឌធំ ជេីងធំហេីយវែង ចុងចំពុះខ្មៅ គល់ចំពុះលឿង ពេលហេីរស្លាបទី១ខ្មៅលាយស។ បក្សីប្រភេទនេះ រស់នៅតាមមាត់ទន្លេធំៗ វាលភក់ វាលខ្សាច់ និងតំបន់ឆ្នេរ ហេីយច្រេីនរកចំណីតែឯកឯង។ រដូវបន្តពូជ នៅប្រទេសឥណ្ឌាចាប់ពីខែកុម្ភ: រហូតដល់ខែសីហា ហេីយពងបានចំនួន ០២គ្រាប់។
ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ បច្ចុប្បន្នបក្សីជង្គង់ក្រាស់ចំពុះខ្មៅ កំពុងមានវត្តមាន និងបន្តពូជនៅតាមដងទន្លេមេគង្គលើ ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង ក្នុងប្រទេសកម្ពុជាយើង។
ក្រសួងបរិស្ថានក៏បានបន្តថា៖ រូបភាពថតដោយKoh Samseb Community Based Ecotourism-សហគមន៍អេកូទេសចរណ៍កោះសាមសិប ។ តាមរយៈ
ឯកសារយោងពីសៀវភៅសត្វស្លាបនៃប្រទេសកម្ពុជា៕
ដោយ៖សិលា