ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តពីមន្រ្តីសាធារណៈ កើនដល់ជិត ៤២ពាន់លានរៀល

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៨៥ ០៧៤នាក់ មកពីក្រសួងស្ថាប័ន ចំនួន៤២ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់៤១ ៩៦៦ ៧១៥ ០០០រៀល ឬប្រហាក់ប្រហែលជាង១០លានដុល្លារសហរដ្ឋអាមេរិក នេះបើគិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា៕ដោយ៖ស តារា


ចែករំលែក៖