ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ល្បួងយុវតីម្នាក់រំលោភម្ដងម្នាក់បានសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

កណ្ដាល៖ យុវតីម្នាក់ ត្រូវបានជនសង្ស័យ២នាក់ល្បួងយកទៅរំលោភរហូតបានសម្រេចម្ដងម្នាក់ ត្រូវម្ដាយយុវតីរងគ្រោះដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន។ ករណីនេះ​បានកើតឡើង​ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២៣និង៤៧នាទីយប់ នៅចំណុចភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន២នាក់ ទី១.ឈ្មោះ ថា រ៉ត ហៅស្វិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល​ និង២. ឈ្មោះ សាន អូន ហៅ ត្រងោល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកយុវតីរងគ្រោះមានអាយុ អាយុ២១ឆ្នាំ.ជនជាតិខ្មែរ.មុខរបរកសិករមានទីលំនៅភូមិព្រែករាំង​ ឃុំទឹកវិល ស្រុកស្អាង​ ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣និង៤៧នាទី យប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលបានដើរល្បាតម្ដុំកន្លែងកើតហេតុ ក៏បានទទួលព័ត៌មានពីម្តាយរបស់យុវតីរងគ្រោះថា មានគេលួងលោមកូនរបស់គាត់យកទៅមិនដឹងថាទៅទីណាទេ ហើយគាត់បាននិយាយប្រាប់សមត្តកិច្ចបន្ថែមទៀតថាអ្នកយកទៅគឺឈ្មោះ ថា រ៉ត ហៅ អាស្វិត នឹងម្នាក់ទៀតឈ្មោះ សាន អូន ហៅត្រងោល ជាអ្នកនាំទៅ ។ ដោយបាត់កូនស្រីគាត់យូរពេក គាត់ក៏ទៅរកកូនស្រីគាត់ដល់ផ្ទះឈ្មោះថា រ៉ត ហៅ អាស្វិត ក៏ឃើញកូនស្រីនៅនឹងផ្ទះឈ្មោះ ថា រ៉ត ហៅស្វិត  រួមនឹងឈ្មោះ សាន អូន ហៅត្រងោល ក៏នៅទីនោះដែរ ដោយមានការសង្ស័យថាប្រហែលកូនស្រីរបស់គាត់ត្រូវឈ្មោះ ថា រ៉ត ហៅស្វិត និងឈ្មោះ សាន អូន ហៅត្រងោល លួងលោមរំលោភហើយ បន្ទាប់មកគាត់បានសួរនាំកូនស្រីគាត់ភ្លាម.​ ហើយកូនស្រីគាត់បាននិយាយរៀបរាប់ប្រាប់ម្តាយថា ឈ្មោះ ថា រ៉ត ហៅ(ស្វិត) និងឈ្មោះសានអូនបានចាប់រំលោភខ្លួន រហូតបានសំរេចមួយដង ម្នាក់ៗ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្សយ័ទាំង២នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរំលោភយុវតីរងគ្រោះពិតប្រាកដមែន។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ស្អាង ជ័យ


ចែករំលែក៖