ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអោយដឹងថា៖ រហូតដល់ម៉ោង ០៩ននិង០០ព្រឹក ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ។ ដូច្នេះចំនួនអ្នកឆ្លងសរុបកូវីដ-១៩ ១៤១នាក់ដដែល,អ្នកព្យាបាលជាសះស្បេីយថ្ងៃនេះគ្មាន ,ចំនួនអ្នកសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់១០នាក់, ចំនួនអ្នកជាសះស្បេីយសរុបចំនួន១៣១នាក់, និងគ្មាន អ្នកបាត់បង់ជីវិតឡើយ។
សូមបញ្ជាក់ថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន៣៩០៩៨ស្មេីនឹង ២៣៥៥ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕
ដោយ៖សិលា