ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ត្រូវនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នគរបាលជំនាញបានចុះបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀននៅចំណុចក្រុម៧ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់គឺ៖

១-ឈ្មោះ ខាន់ នៅ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

២-ឈ្មោះភា ភ័ស្ត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងសង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

៣-ឈ្មោះ ណី រីម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងសង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

៤-ឈ្មោះផា នេញ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

ចំណែកវត្ថុតាងដែលដកហូតបានមានម្សៅថ្នាំញៀនចំនួន១២៣កញ្ចប់ (១៤កញ្ចប់ធំនិង១០៩កញ្ចប់តូច) ទូរស័ព្ទ ៤ គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿងនិង សម្ភារប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖