អាមេរិក៖ កុំចេះតែហ៊ានជាមួយនឹងសត្វបុរសម្នាក់មានឈ្មោះថា ម៉ៃ ហ្គេនឡេ វ័យ២៨ឆ្នាំ មកពីរដ្ឋ Massachusetts ត្រូវបានអណ្ដើកមួយក្បាលខាំមាត់ ខណៈដែលលោកព្យាយាមថើបវា។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃនោះ លោក ម៉ៃ បានទៅស្ទូចត្រីនៅបឹងមួយ ជាមួយនឹងមិត្តភក្ដិរបស់លោកម្នាក់ ឈ្មោះថា ម៉ាត វ័យ២៨ឆ្នាំដូចគ្នា។ កំឡុងពេលកំពុងស្ទូចត្រី លោក ម៉ៃ បានប្រទះឃើញអណ្ដើកមួយក្បាល ដែលមានទម្ងន់ប្រមាណ១០គីឡូក្រាម ហើយលោកក៏បានចាប់លើកវាមកដាក់លើគោក។
ជាមួយគ្នានេះ លោក ម៉ៃ បានឲ្យដឹងដែរថា ពេលនោះ លោកគិតថារបួសដាច់រលាត់ចេញឈាមបាត់ទៅហើយ តែសំណាងល្អ វាមិនធ្ងន់ធ្ងរឡើយ។ដោយ៖ស សម