ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់បទ “ភ្នំទាបជាងស្មៅ ” ទទួលមរណភាពដោយជំងឺគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ ៖ លោក ខឹម ឈុនវុធថា ដែលគេស្គាល់ថាជាម្ចាស់បទ”ភ្នំទាបជាងស្មៅ”បានទទួលមរណភាពហើយកាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែ កក្កដានេះដោយសារជំងឺគាំងបេះដូង។
លោកខឹម ឈុនវុធថា គឺជាតារាចម្រៀងជើងចាស់ម្នាក់ដែលចូលចិត្តច្រៀងបទចម្រៀងពីដើម ហើយលោកក៏មានស្ទូឌីយោមួយផងដែរ សម្រាប់ថតបទចម្រៀងសម្រាប់សិល្បករនានាផងដែរ។
​ក្រោយទទួលដំណឹងនេះលោកអ៊ុក ណារីម បានចូលរួមពិធីបុណ្យសពលោកខឹម​ ឈុនវុធថា មុនគេបង្អស់ ហើយលោកបានសំពះសពលោកវុធថា និងបានបង្ហោះសារថា “ខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់​ ដែលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ”។ តារាពហុជំនាញអ្នកនាងខាត់ សុឃីមក៏បានបង្ហាញសាររន្ធត់ចិត្តនឹងដំណឹងដ៏ក្រៀមក្រំនេះផងដែរ។ គេឃើញអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកខឹម​ ឈុនវុធថា និងសូមឲ្យវិញ្ញានក្ខន្ធលោក បានទៅកាន់សុគតិភព៕ដោយ៖វឌ្ឍនា


ចែករំលែក៖