ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមកពីវត្តចំនួន ៧

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសនៃការចូលមកដល់នៃពិធីបុណ្យចូលព្រះវស្សា តាមលំអានប្រពៃណីព្រះពុទ្ធសាសនា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺទាំងអស់ដែលមាន លោក សំ រិទ្ធី លោក អ៊ូ សំអួន លោក សុខ ប៊ន លោក សត្យា វុធ និងលោក តុង សេង ព្រមជាមួយសហការី អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទានរួមមាន អង្ករ ទឹកត្រីទឹកស៊ីអុីវ តែ ស្ករ ភេសជ្ជៈផ្សេងៗ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមកពីវត្តចំនួន ៧ ក្នុងឃុំផុង និងឃុំកាត់ភ្លុកនៃស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តចំប៉ាវត្តី ស្ថិតក្នុងភូមិទួល ឃុំភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ៦ រោចខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ក៏សូមថ្លែងអំណរគុណដល់លោកយាយលោកតាអ៊ុំពូមីងបងប្អូនដែលបានចូលរួមចាប់មគ្គផលចូលរួមក្នុងពិធីបុណ្យព្រឹកនេះ និងសូមឧទ្ទិសបុណ្យកុសលដែលកើតចេញអំពីការធ្វើសង្ឃទានជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងអស់គ្នា៕

ដោយ៖សិលា

 


ចែករំលែក៖