ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវឃាតក​សម្លាប់ហើយយកដងពូថៅញ៉ុកមាត់ស្លាប់ក្នុងខ្ទមគួរឲ្យសង្វេគ…គេសង្ស័យថាប្តីជាអ្នកសម្លាប់!

ចែករំលែក៖

     ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ត្រូវបានឃាតក​យកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យអាណោចអាធ័ម ក្រោមក្រសែភ្នែកតក់ស្លុតអាណិតអាសូររបស់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍​ នៅក្នុងភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

  សពស្ត្រីរងគ្រោះខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ដោយមានវ័យប្រហែលជា៣០ឆ្នាំ​ មកស្នាក់អាស្រ័យជាមួយប្ដី​ក្នុងខ្ទមត្រង់ចំណុចកេីតហេតុ​ និងមានមុខរបរជាអ្នករេីសអេតចាយ​ជាមួយគ្នា​ ។ 

  តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ដំបូងឡេីយមានប្រជាពលរដ្ឋរាយការណ៍ថា​ មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម​ តែមិនដឹងជាករណីអ្វីនោះទេ​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមេីល​ហើយឃេីញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ​ និងមានស្នាមឈាមតិចតួចផងដែរ​ ទេីបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ​ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានី រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ​ ។ 

    ក្នុងហេតុការណ៍ខាងលេីនេះ​ គេមិនឃេីញបុរសជាប្ដីនៅកន្លែងកេីតហេតុនោះទេ​ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិអ្វីដែរ​ ។ បន្ទាប់ពីមន្ត្រីជំនាញបានធ្វើកោសល្យវិច័យលេីសាកសពជាង២ម៉ោង​ ទេីបដឹងថា​ ជនរងគ្រោះត្រូវ​បានឃាតក​ យកដងពូថៅញ៉ុកមាត់​ បណ្ដាលឲ្យស្លាប់​ និងសង្ស័យជំហានដំបូង​ថា ឃាតកគឺជាប្ដីជនរងគ្រោះតែម្ដង​ ។

ក្រោយមក​ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ​ ដេីម្បីបូជាតាមប្រពៃណី​ និងបន្តស្រាវជ្រាវរកឃាតកដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕​

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖