ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីល៖ ចំនួនករណីឆ្លង COVID-19 នៅកើនជិត ២លាននាក់ និងអ្នកស្លាប់ជាង៧ម៉ឺននាក់

ចែករំលែក៖

អន្តរជាតិ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានប្រកាសនៅថ្ងៃចន្ទ ខែកក្កដាម្សិលមុិញនេះថា ខ្លួនបានរកឃើញករណីឆ្លងថ្មី ចំនួន២០,២៨៦ករណី និងអ្នកជំងឺ ៧៣៣នាក់ បន្ថែមទៀតបានស្លាប់ ដោយគិតមកទល់ពេលនេះចំនួនអ្នកជំងឺ ,១៥៤,៨៣៧ នាក់បានជាសះស្បើយ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដាឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បញ្ជាក់ថា យោងតាមរាយការណ៍ប្រទេសប្រេស៊ីលថា ខ្លួនមានករណីឆ្លង COVID-19 សរុបចំនួន,៨៨៤,៩៦៧ករណីហើយ ក្នុងនោះអ្នកជំងឺ ៧២,៨៨៣នាក់បានស្លាប់។

គួរបញ្ជាក់ថា សៅប៉ូឡូ ជារដ្ឋ ដែលមានចំនួនប្រជាជានប្រហែលជា៤៥លាននាក់ ច្រើនជាងគេនៅប្រទេសប្រេស៊ីល ហើយក៏រដ្ឋរងផលប៉ះពាល់ខ្លាំងបំផុត ដែលរ៉ាប់រងករណីឆ្លងសរុបចំនួន ៣៧៤,៦០៧ករណី ក្នុងនោះ១៧,៩០៧នាក់បានស្លាប់ ចំណែកឯទីក្រុងរីយ៉ូ មានករណីឆ្លងសរុបចំនួន១៣២,០៤៤ករណី ក្នុងនោះ ១១,៤៧៤នាក់បានស្លាប់ និង ទីក្រុង សៀរ៉ា(Ceara) មានករណីឆ្លងសរុបចំនួន ១៣៧,២០៦ករណី ក្នុងនោះ,៩៤៧នាក់បានស្លាប់។

សូមជម្រាបថា បច្ចុប្បន្ននេះប្រេស៊ីល ក្លាយជាប្រទេសលំដាប់ទី នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕ដោយ៖ស តារា


ចែករំលែក៖