ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់កំពុងឈរលក់ថ្នាំញៀន​ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលេីចុះល្បាតឃាត់វាយខ្នោះ

ចែករំលែក៖

      ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានឃាត់ខ្លួនជនសង្ស័យ២នាក់​ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៨៖៣០នាទីថ្ងៃចន្ទ ៨រោច ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០​ នៅចំណុចវាលខ្សាច់ជាប់សំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

      លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានឲ្យដឹងថា​ ជនសង្ស័យចំនួន២នាក់នោះរួមមាន​ ៖​ ទី១-ឈ្មោះ សេង លីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និង២-ឈ្មោះ ដួង ច័ន្ទតារា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខT០៦ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។

    លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ បានឲ្យដឹងទៀតថា​  នៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦៖៣០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេីបានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យចំនួន ២នាក់កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យឃេីញមានម្សៅក្រាមសថ្លាចំនួន ១៦កញ្ចប់តូច  (សង្ស័យជាគ្រឿងញៀន​ ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងដកហូតមានម្សៅក្រាមពណ៌សថ្លា ចំនួន៣ថង់ធំ ។ 

    បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនិីតិវិធី​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖