ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ ដាក់​ទណ្ឌកម្ម​សង​សឹក​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​៣ រូប និង​បេសកជន​អាមេរិក​មួយរូប​

ចែករំលែក៖

អន្តរជាតិ៖ តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ ចំនួន ៣ រូប និង បេសកជនអាមេរិកមួយរូប ត្រូវបានរដ្ឋាភិបាលចិន នៅថ្ងៃទី ១៣ ខែកក្កដា ជាការសងសឹក បន្ទាប់ពីមន្រ្តីអាមេរិក ទាំងនេះ បានដាក់ទណ្ឌកម្មលើ មន្ត្រីជាន់ខ្ពស់ចិន ជាច្រើនរូបពាក់ព័ន្ធការបំពាន សិទ្ធិមនុស្ស លើជនជាតិភាគតិច មូស្លីម វីហ្គ័រ នៅ តំបន់ ស៊ីនជាំង។

តំណាងរាស្ត្រ អាមេរិក ដែលត្រូវចិនដាក់ទណ្ឌកម្មនេះ គឺជា ការឆ្លើយតប ទៅនឹង ទណ្ឌកម្ម អាមេរិក កាលពី ថ្ងៃ ៩ ខែកក្កដា ដែល ដាក់ សំដៅ ទៅលើ មន្ត្រីជាន់ខ្ពស់ ចិន ជាច្រើនរូប ក្នុង តំបន់ ស៊ីន ជាំ ង ដោយ មិន ផ្តល់ ទិដ្ឋាការ និង បង្កក ទ្រព្យសម្បត្តិ ។ ក្នុងចំណោម មន្ត្រី ចិន ដែល រង ទណ្ឌកម្ម ក៏មាន លោក Chen Quanguo លេខា បក្ស កុម្មុយនីស្ត ចិន ប្រចាំ តំបន់ ស៊ីន ជាំ ង ។

តំណាងរាស្ត្រ និង បេសកជន អាម រិ ក ដែល ស្ថិតនៅក្នុង បញ្ជី ទណ្ឌកម្ម របស់ ចិន នោះ មាន លោក Marco Rubio និង Ted Cruz ដែលជា សមាជិក ព្រឹទ្ធសភា រួមជាមួយ នឹង លោក Chris Smith ដែលជា តំណាងរាស្ត្រ ។ បុគ្គល ទាំង ៣ រូបនេះ ត្រូវបាន គេ ដឹងថា ជា អ្នក និយាយ តិះ ទៀន រដ្ឋាភិបាល ចិន ខ្លាំងជាងគេ ។ ចំណែកឯ លោក Sam Brownback ដែលជា ឯកអគ្គរដ្ឋទូត អាមេរិក ទទួលបន្ទុក សេរីភាព សាសនា អន្តរជាតិ ក៏មាន ឈ្មោះ ក្នុង បញ្ជី ដែរ ។

លោកស្រី Hua Chunying អ្នកនាំពាក្យ ក្រសួងការបរទេស ចិន លើកឡើង ក្នុង ថា វិធានការ នេះ គឺជា ការឆ្លើយតប ទៅនឹង សកម្មភាព ខុសឆ្គង រប ស់ អាមេរិក ។ ក្នុង សន្និសីទ សារព័ត៌មាន ថ្ងៃទី ១៣ ខែកក្កដា លោកស្រី Hua បន្ថែមថា ចិន ទទូច ឲ្យ អាមេរិក លុបចោល សេចក្តីសម្រេច ខុស របស់ខ្លួន និង បញ្ឈប់ ពាក្យសម្តី និង សកម្មភាព ដែល ជ្រៀតជ្រែក ចូលក្នុង កិច្ចការ ផ្ទៃក្នុង របស់ ចិន និង ប៉ះពាល់ ផលប្រយោជន៍ ចិន ។

អ្នក នាំពាក្យ រូបនេះ បាន សង្កត់ធ្ងន់ ផងដែរ ថា កិច្ចការ នៅក្នុង តំបន់ស៊ីនជាំង ជាកិច្ចការ ផ្ទៃក្នុងទាំងស្រុងរបស់ចិន ហើយ អាមេរិកគ្មានសិទ្ធិ និង មូលដ្ឋានអ្វី ក្នុងការជ្រៀតជ្រែកឡើយ ។

បន្ថែម ពីនេះ ទណ្ឌកម្ម របស់ចិននេះ ក៏ដាក់ទៅលើ គណៈកម្មការ កិច្ចការចិន របស់សភាអាមេរិក ដែលទទួលបន្ទុកឃ្លាំមើល ការគោរព សិទ្ធិមនុស្ស ក្នុងប្រទេស ចិន ផងដែរ ។ ទោះជា យ៉ាងណាក្តី ទណ្ឌកម្ម របស់ចិន ពុំបានបញ្ជាក់ពី វិធានការ អ្វី ឡើយ ដែល នឹងដាក់ ទៅ តំណាងរាស្ត្រ និង អ្នកការទូត អាមេរិក ឡើយ៕ដោយ៖ស តារា


ចែករំលែក៖