ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិមយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។
ហេតុការណ៍អគ្គិភ័យឆាបឆេះអគារលក់គ្រឿងសង្ហារិមខាងលើនេះបានកើតឡើងកាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិម តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុគេ បានឮសំឡេងស្រែកឲ្យគេជួយ ខណៈ ដែលអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសាខាងលើត្រូវបានអណ្ដាត ភ្លើងឆាបឆេះនៅជាន់ខាងលេី ។ ភ្លាមៗ នោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ពន្លត់កុំឲ្យមានការ ឆាបឆេះខ្លាំងជាងនេះ ហើយទន្ទឹមនឹងនេះក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដេីម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យឲ្យចេញមកជួយធ្វើ អន្តរាគមន៍បាញ់ទឹកទប់ស្កាត់កុំឱ្យឆេះរាលដាលបន្តទៀតការ ឆាបឆេះ ខាង លើ នេះ ផងដែរ ករណីអគ្គីភ័យខាងលើនេះគេមិនទាន់ដឹងថាកើតចេញមកពីអ្វីនោះទេសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តផងដែរ។
យោងតាមសម្ដី មន្ត្រីនគរបាល ពន្លត់អគ្គិភ័យ ម្នាក់ បានអោយដឹងថា ក្នុងហេតុការណ៍អគ្គិភ័យនេះដែរ រថយន្តពន្លត់ចាស់មួយគ្រឿង មានបញ្ហា ចាប់ហ្វ្រាំងមិនស៊ី ទៅបុករថយន្តនិងម៉ូតូ២គ្រឿង ខូតខាតផងដែរ ត្រូវបានកម្លាំងអគ្គិភ័យ ទៅសណ្ដោងយកមក អន្តរាគមន៍ សិន ចាំដោះស្រាយគ្នាក្រោយ សូមសម្ដែងការគោរពចំពោះ កាត្វកិច្ច នេះដេីម្បីអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
ក្នុងប្រតិបត្តិការពន្លត់នេះ ត្រូវបានកំលាំងអធិការដ្ឋាន នឹងការរិយាល័យពន្លត់អគ្គីភយ័ធ្វើការអន្តរាគមន៏ បាញ់ពន្លត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ១១នឹង៣០នាទី ដោយប្រើប្រាស់រថយន្តបាញ់ពន្លត់សរុបទាំង អស់ ២៩គ្រឿង ។ដោយ៖ស រស្មី


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច