ព័ត៌មានទាន់ហេតុការណ៍៖

បើកត្រាក់ទ័រដឹកឥដ្ឋសុខៗដាច់ឡាបក្រឡាប់បុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ខណៈកំពុងបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកឥដ្ឋសុខៗស្រាប់តែដាច់ឡាបធ្វើឱ្យក្រឡាប់លើកំណាត់ផ្លូវជាតិលេខ៣១៦A បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកជីភូ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ទី១៥ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវលេខ ៣១៦A ក្នុងភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សុខ  អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរត្រាក់ទ័រ រស់នៅក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកឥដ្ឋមួយគ្រឿង

ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើស្រាប់តែត្រាក់ទ័ដាច់ឡាបធ្វើឱ្យក្រឡាប់ផ្ងារជើងនៅលើដងផ្លូវបណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំណែកត្រាក់ទ័ររងការខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញសម្រាប់ដោះស្រាយពេលក្រោយ៕ យឹម សុថាន


ចែករំលែក៖