ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មិនមានប្រទេសណាមួយមានអ្នកស្លាប់លើសពី​១ពាន់នាក់ឡើយ

ចែករំលែក៖

ពិភពលោក៖ តាមតួលេខរបស់គេហទំព័រWorldometers បានផ្សាយនៅព្រឹកថ្ងៃទី ១៩ខែកក្កដា​ថា នៅលើពិភពលោក​មានអ្នកឆ្លងកូវីដ​-១៩​ជាង​១៤,៤លាននាក់​ និងស្លាប់​ ៦០៤ពាន់នាក់​។ ប៉ុន្តែចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺមិនមានប្រទេសណាមួយមានអ្នកស្លាប់លើសពី​១ពាន់នាក់ឡើយ ក្នុងរយៈពេល​២៤ម៉ោង​។
កន្លងមក ប្រេស៊ីល​ អាមេរិក គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់លើសពី​១០០០នាក់​ដោយកូវីដ​-១៩​ក្នុងរយៈពេល​២៤ម៉ោង​។ បើទោះបីមានអ្នកស្លាប់តិច តែអាមេរិកមានអ្នកឆ្លងរហូតដល់ទៅ៦៣ពាន់នាក់ ក្នុងមួយថ្ងៃ និងស្លាប់​៨០៥នាក់។ អាមេរិក​នៅតែជាប្រទេសឈានមុខគេពីចំនួនអ្នកឆ្លងនិងស្លាប់។
ចំណែកប្រេស៊ីលវិញមានអ្នកស្លាប់លើសពី១ពាន់នាក់ក្នុងមួយថ្ងៃ ប៉ុន្តែកាលពីថ្ងៃទី​១៨ ខែកក្កដា ​មានអ្នកស្លាប់តិចជាង​១ពាន់នាក់​ ។ បើទោះបីមានចំនួនអ្នកឆ្លងកើនឡើងខ្ពស់ក្តី តែប្រធានាធិបតីប្រេស៊ីលលោកJair Bolsonaro បានលើកឡើងថា ការបិទប្រទេស​ដាក់បម្រាមគោចរបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។
ក្រៅពីប្រទេសប្រេស៊ីលនៅមានប្រទេសតំបន់អាមេរិកឡាទីន​ផ្សេងទៀត ដូចជា Colombia, Mexico, Peru និង Argentina ស្ថិតនៅក្នុងចំណោម​ប្រទេសទាំង​១០​ដែលមានអ្នកឆ្លងកូវីដ​-១៩​ច្រើនជាងគេបំផុតលើពិភពលោក៕ដោយ៖ធី រីណា


ចែករំលែក៖