ភ្នំពេញ៖ ថ្វាយព្រះកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្តេចម៉ែដែលជា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពគាំពារការសិក្សាស្រាវជ្រាវ និងការលើកស្ទួយប្រវត្តិសាស្ត្រ វប្បធម៌ ព្រមទាំងសិល្បៈសហសម័យនៃប្រទេសកម្ពុជា។
ការសិក្សាស្រាវជ្រាវ ការអប់រំ និងវប្បធម៌ គឺមានសារសំខាន់ ចំពោះអត្តសញ្ញាណនិងការអភិវឌ្ឍរបស់ប្រទេសជាតិមួយ និងការបោះជំហានទៅមុខរបស់មនុស្សជាតិ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ពុះពារធានាថាប្រវត្តិសាស្ត្រនិងសិល្បៈរបស់ប្រទេសកម្ពុជា ទាំងបុរាណ និងសហសម័យ នឹងត្រូវបានអភិរក្ស ការពារ និងបើកទូលាយសម្រាប់សាធារណជនទូទៅ។
នាពេលថ្មីៗនេះ ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស អតីតលេខាផ្ទាល់ និងជាអ្នកនិពន្ធជីវប្រវត្តិរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានបរិច្ចាគសមុច្ច័យផ្ទាល់ខ្លួន ទាំងស្រុងរបស់លោក ដែលរួមមាន សៀវភៅនិងឯកសារផ្សេងៗ មកកាន់បណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ដើម្បីធ្វើការទទួលស្គាល់ការចូលរួមចំណែកដ៏មានតម្លៃនេះ ព្រមទាំងជាការថ្វាយព្រះកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងពេញមួយជីវិតរបស់ព្រះវររាជមាតា សម្ដេចព្រះ នរោត្តម មុនិនាថ សីហនុ ចំពោះប្រទេសកម្ពុជា មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងដាក់ឈ្មោះបណ្ណាល័យរបស់ខ្លួនថា «បណ្ណាល័យសម្ដេចម៉ែ» ដោយទទួលបានព្រះរាជានុញ្ញាតពីសម្តេចព្រះវររាជមាតា។
បន្ថែមពីលើសមុច្ច័យរបស់ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស បណ្ណាល័យសម្ដេចម៉ែ មានតម្កល់ទុកឯកសារប្រវត្តិសាស្ត្រ សៀវភៅ និងសម្ភារផ្សេងៗ ស្ដីពីអំពើប្រល័យពូជសាសន៍ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា កំពុងនឹងបន្តពង្រីកបន្ថែមនូវចំនួនបណ្ដុំឯកសាររបស់ខ្លួន។
បណ្ណាល័យនេះនឹងជាប្រភពធនធានដ៏មានសារសំខាន់មួយសម្រាប់សិស្សានុសិស្សនិងអ្នកស្រាវជ្រាវទូទៅ ដោយដើរតួនាទីជាស្ថាប័នមួយដែលបើកទូលាយសម្រាប់សាធារណជន ដើម្បីបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈសហសម័យរបស់កម្ពុជា។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានក្រាបបង្គំចូលគាល់ព្រះវររាជមាតា និងរាជវង្សានុវង្ស ដើម្បីប្រកាសថ្វាយឈ្មោះនេះជាផ្លូវការ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ព្រះវររាជមាតា ទ្រង់បានសព្វព្រះហឫទ័យរាជានុញ្ញាតឲ្យប្រើប្រាស់ឈ្មោះបណ្ណាល័យនេះ។
«បណ្ណាល័យសម្ដេចម៉ែ» នឹងដើរតួនាទីជាទីតម្កល់ទុកឯកសារបណ្ណសារ សៀវភៅ និងសម្ភារផ្សេងៗដែលមានសារៈសំខាន់ចំពោះជាតិ រហូតដល់មានវត្តមានរបស់ វិទ្យាស្ថានស្លឹករឹត ដែលជាបូជនីយដ្ឋាននៃការចងចាំ ពិភពលោកមួយ រចនាឡើងដោយលោកស្រី ហ្សាហា ហាឌីដ ដើម្បីឧទ្ទិសជូនដល់វិញ្ញាណខន្ធជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍នៅជុំវិញពិភពលោក។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺកំពុងបន្តស្រាវ ជ្រាវរកមូលនិធិគាំទ្រ វិទ្យាស្ថានស្លឹករឹត និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានការគាំទ្រសម្រាប់អនាគតដៃគូវិនិយោគរបស់ខ្លួន។
នៅពេលបញ្ចប់ការសាងសង់ វិទ្យាស្ថានស្លឹករឹត បន្ថែមលើបណ្ណាសារ នឹងរួមមាន សារមន្ទីរ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវលើអំពើប្រល័យពូជសាសន៍ មជ្ឈមណ្ឌលអប់រំស្ដីពីការសិក្សានិងបង្ការអំពើប្រល័យពូជសាសន៍ និងសាវនដ្ឋានសម្រាប់រៀបចំពិព័រណ៍ ការប្រគុំតន្ត្រី និងការធ្វើបទបង្ហាញនានា។
ការបង្កើតឲ្យមាន «បណ្ណាល័យសម្ដេចម៉ែ» គឺជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់ចំពោះជាតិ។ ការបង្កើតជា «បណ្ណាល័យសម្ដេចម៉ែ» គឺមិនត្រឹមតែបង្ហាញ អំពីការចាប់ផ្ដើមកកើតធនធានថ្មីសម្រាប់ការអប់រំ ការសិក្សាស្រាវជ្រាវ និងការលើកស្ទួយសិល្បៈសហសម័យតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួលស្គាល់ចំពោះការលះបង់របស់ព្រះវររាជមាតាជូនដល់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងការពុះពារ របស់ព្រះវររាជមាតាដ៏ខ្ពង់ខ្ពស់ ចំពោះប្រជាជនកម្ពុជា។
THE QUEEN MOTHER LIBRARY
Documentation Center of Cambodia
Honoring Her Majesty The Queen Mother, Endorsing Cambodian Scholarship, and Promoting Cambodian History, Culture and Contemporary Arts.
Scholarship, education, and culture are crucial to a country’s identity and progress and to human advancement more broadly. The Documentation Center of Cambodia (DC-Cam) is committed to ensuring Cambodia’s history and arts, classical and contemporary, are preserved, protected and open to the public.
Recently, Ambassador Dr. Julio Jeldres, former Private Secretary and Official Biographer to his Late Majesty, the King Father Norodom Sihanouk, donated his entire collection of documents and books to DC-Cam’s library. In recognition of this invaluable contribution and to honor the lifelong commitment of Her Majesty the Queen Mother Norodom Monineath Sihanouk to Cambodia, DC-Cam with her consent has named the library in her honor.
In addition to Ambassador Jeldres’ collection, the Queen Mother’s Library houses many historical documents, books and other materials on the Cambodian genocide and human rights. DC-Cam is overseeing the expanding collection. The library will be an important resource to students and academics, operating as an institute open to the public to advance awareness of Cambodian history, culture and contemporary arts.
On 25th June 2020, Mr. Youk Chhang, Executive Director of DC-Cam was granted an audience with Her Majesty The Queen Mother and Royal Family members during which he offered to name the library in her honor. Her Majesty graciously agreed on 11th July 2020.
The Queen Mother’s Library will serve as the repository of archival documents, books and other materials of national significance, pending the construction of the new Sleuk Rith Institute, a world-class memorial designed by late Dame Zaha Hadid to honor victims of the Cambodian genocide. DC-Cam is continuing to research the funding for the new Sleuk Rith Institute and work with the government to obtain their support for our prospective investors to move forward.
Once completed, the new Institute will include, in addition to the repository, a museum, genocide research center, graduate education center on genocide studies and prevention and auditorium for traveling exhibitions, concerts and presentations.
Launching the Queen Mother’s Library is an event of national significance. A new resource for education, scholarship, and promotion of the contemporary arts, it also acknowledges the Queen Mother’s devotion to His Late Majesty the King Father Norodom Sihanouk and her dedication to the Cambodian people.
ប្រភព៖ The Sleuk Rith Institute