ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល​៥ថ្ងៃមានសមាជិកគណៈរដ្ឋមន្ត្រីថៃ​៥រូប​លាលែងចេញពីតំណែង

ចែករំលែក៖

ប្រទេសថៃ៖ នៅថ្ងៃទី​២០​ ខែកក្កដានេះ លោក​Tewan Liptapanlop ប្រធានការិយាល័យនាយរដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានសម្រេចលាលែងចេញពីតំណែងនៅថ្ងៃទី ២០​ខែកក្កដានេះ។ ការលាលែងពីតំណែងរបស់លោក ក្លាយជាមន្ត្រីទី៥ហើយក្នុងជួរគណៈរដ្ឋមន្ត្រីថៃ​ដែលបានលាលែងចេញពីតំណែង ក្នុងរយៈពេល​៥ថ្ងៃកន្លងមក។
អ្នកនាំពាក្យគណបក្ស​Chart Pattana លោក Yaowapa Boorapolchai បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រ​ថា ថ្នាក់ដឹកនាំគណបក្សបានសម្រេចឲ្យលោកTewan Liptapanlop ​ចាកចេញពីគណៈរដ្ឋមន្ត្រី​​ជាការបើកផ្លូវក្នុងការកែទម្រង់ រដ្ឋាភិបាល។
គណបក្សChart Pattana ស្ថិតនៅក្នុងគណបក្សទាំង​២០​​​ដែលបានចូលរួមក្នុងរដ្ឋាភិបាលចម្រុះ ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ហើយគណបក្សChart Pattana មានតែមួយកៅអីក្នុងគណៈរដ្ឋមន្ត្រី។
កន្លងមក ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​Uttama Savanayana រដ្ឋមន្ត្រីក្រសួងថាមពលSontirat Sontijirawong និងរដ្ឋមន្ត្រីទទួលបន្ទុកវិទ្យាសាស្ត្រស្រាវជ្រាវ និងការបង្កើត លោក​Suvit Maesincee បានសម្រេចលាលែងចេញពីតំណែង​។ រដ្ឋមន្ត្រីទាំង​៤រូបខាងលើ​ស្ថិតនៅក្នុងក្រុម ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រីSomkid Jatusripitak ​។ មកទល់ពេលនេះការលាលែងចេញពីតំណែងខាងលើ​របស់មន្ត្រីទាំង​៥ រូប​មិនបានបញ្ជាក់ពីមូលហេតុនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖