ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ចេញពីធ្វេីការទៅងូតទឹកក្នុងត្រពាំងមុខម៉ុងខ្មោចលង់ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាជនពិការម្នាក់និងជាកម្មករសំណង់ត្រូវបានគេប្រទះឃេីញលង់ទឹកស្លាប់ក្នុងត្រពាំងដែលគេជីកនៅខាងមុខម៉ុងខ្មោច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០​ នៅត្រពាំងមួយកន្លែងក្នុងភូមិខ្វែ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ជនរងគ្រោះដែលស្លាប់ឈ្មោះសេក ប៊ុនធន់ ភេទប្រុស អាយុ២៤ឆ្នាំ​ ជាជនពិការដៃ​ មុខរបរកម្មករសំណង់​  ស្នាក់នៅផ្ទះជួលម្ដុំបុរីសែនមនោរម្យ​ សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅក្នុងភូមិធ្លក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។ 

តាមប្រភពព័ត៌មានពីកម្មករសំណង់ដូចគ្នាបានឲ្យដឹងថា​ នៅវេលាម៉ោង១១​ ថ្ងៃខែដដែលខណះដល់ម៉ោងសម្រាកចេញពីធ្វេីការជនរងគ្រោះបានប្រាប់កម្មករដូចគ្នាថាទៅងូតទឹកបន្តិច ហេីយក៏ទៅបាត់រហូតទៅ។ 

ប្រភពដដែលបានបន្តថា​ ដោយមិនឃេីញជនរងគ្រោះមកវិញពួកគេក៏នាំគ្នាដេីររកគ្រប់ទីកន្លែងមិនឃេីញក៏ទៅរាវក្នុងត្រពាំងដែលគេជីកនៅខាងមុខម៉ុងខ្មោចដូនតាគេ​ ទេីបប្រទះឃេីញជនរងគ្រោះស្លាប់បាត់ទៅហេីយ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យជាក់ស្តែងហេីយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទេីបប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖