ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះរថយន្តដឹកកុងតឺន័រលើផ្លូវជាតិលេខ១

ចែករំលែក៖

     ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រមួយគ្រឿងបានជួបគ្រោះអគ្គិភ័យឆេះហុយផ្សែងងងឹត ពេលកំពុងបើកបរលើផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិជ្រោយអំពិល  សង្កាត់ក្បាលកោះ  ខណ្ឌច្បារអំពៅ ។

    ក្នុងករណីគ្រោះអគ្គិភ័យឆេះរថយន្តដឹកកុងតឺន័រនេះដែរមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរឬក៏ខូចខាតដល់ទំនិញដែលផ្ទុកនៅក្នុងកុងតឺន័រឡើយ  ពោលគឺខូចខាតតែសម្ភារខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ  ដោយសារតែអ្នកបើកបររថយន្តរួមជាមួយព្រូបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា ។

     លោក ប៊ុនណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះបានប្រាប់ថា  ករណីឆេះនេះបណ្តាលមកពីឆ្លងប្រព័ន្ធខ្សែភ្លើងចំណុចក្បាលសណ្តោងរុឺម៉កដឹកកុងតឺន័រ  មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរឬអ្នកនៅក្នុងរថយន្តឡើយ  ខូចខាតតិចតួចប៉ុណ្ណោះ  សូម្បីតែទំនិញនៅក្នុងកុងតឺន័រក៏មិនទទួលរងនូវការខូចខាតផងដែរ  ៕ដោយ៖ សណ្តោស


ចែករំលែក៖