ប្រទេសសុីរី៖ មានករណីវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្ត កើតឡើងនៅតំបន់ Azaz ភាគខាងលិចប្រទេសស៊ីរី បណ្តាលឲ្យមនុស្ស៩០នាក់ស្លាប់និងរបួស។
ការវាយប្រហារកើតឡើងនៅថ្ងៃទី១៩ខែកក្កដា ស្ថិតនៅក្នុងភូមិ Siccu តំបន់Azaz ភាគខាងលិចប្រទេសស៊ីរី ជាប់ព្រំដែន ខេត្តភាគខាងត្បូងគឺខេត្តKillis របស់ប្រទេសតួកគី។
ការវាយប្រហារខាងលើ បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និង ៨៥នាក់ រងរបួសជាទម្ងន់ ។ អ្នករងរបួស១៥នាក់ក៏បានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសតួកគី ក្នុងនោះមានម្នាក់របួសធ្ងន់។
ហេតុការវាយប្រហារខាងលើកើតឡើង ក្នុងពេលដែលស៊ីរីចាប់ផ្តើមបោះឆ្នោត សភានៅទូទាំងប្រទេស។មូលហេតុបណ្តាលឲ្យមានការវាយប្រហារគ្រាប់បែកខាងលើ ក្រុមជំនាញកំពុងតែស្រាវជ្រាវ ហើយមកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់នៅឡើយទេ។
ពាក់ព័ន្ធការបោះឆ្នោតនៅស៊ីរី នាថ្ងៃទី១៩ខែកក្កដា ដែលជាការបោះឆ្នោតលើកទី៣ចាប់ តំាងពីឆ្នាំ២០១១មក។
មកទល់ពេលនេះមិនទាន់មានលទ្ធផលនៅឡើយ ប៉ុន្តែមានការព្យាករថាគណៈបក្សកាន់អំណាចរបស់ប្រធានាធិបតី អាលអាសាដ នឹងទទួលបានការគាំទ្រខ្ពស់ ៕ដោយ៖ធី រីណា