ព័ត៌មានទាន់ហេតុការណ៍៖

ឪពុក ឱក សុគន្ធ កញ្ញា នៅតែទន្ទឹងចាំការសួរសុខទុក្ខពីកូនស្រី

ចែករំលែក៖

ភ្នំពេញ៖ អស់ជាច្រើនសប្តាហ៍មកហើយដែលរឿងរ៉ាវផ្ទៃក្នុងរបស់គ្រួសារតារាចម្រៀង ឱក សុគន្ធ កញ្ញាត្រូវបានលេចធ្លាយ។ទោះជាយ៉ាងណាឪពុករបស់តារាចម្រៀងលំដាប់ជួរមុខរូបនេះនៅតែទន្ទឹងរង់ចាំការសួរសុខទុក្ខពីសំណាក់កូនស្រីដដែល។
ប្រភពពីអ្នកជិតដិតលោកឱក បូនីឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា បានលើកឡើងថា រយៈពេលជាង២សប្ដាហ៍មកហើយដែលតារាចម្រៀងឱក សុគន្ធកញ្ញា នៅតែមិនទាន់បង្ហាញសកម្មភាពទៅសួរសុខទុក្ខ និងជួបឪពុកនាងដោយផ្ទាល់នៅឡើយ ។ ប្រភពបន្តថាលោក ឱក បូនី ជាឪពុកមិនបានទាមទារចង់បានលុយកាក់ ឬលាភសក្ការៈណាមួយពីកូនស្រីនោះទេ តែអ្វីដែលលោកចង់បានពីកូន ស្រីនោះគឺសុំតែឲ្យកូនស្រីជាទីស្រឡាញ់ម្នាក់នេះចេះខលសួរ សុខទុក្ខឪពុកប៉ុណ្ណោះនោះគឺ រូបលោកពេញចិត្តណាស់ហើយ។ ប្រភពបន្តថា ការនឹករលឹកកាន់តែខ្លាំងក្រោយរស់នៅបែកពីកូនស្រីអស់រយៈពេល២០ឆ្នាំមកនេះពិសេសក្រោយកូនស្រីសម្រាលបានកូនប្រុសម្នាក់។ មិនទាន់មានប្រតិកម្មណាមួយនៅឡើយពីតារាចម្រៀងឱក សុគន្ធកញ្ញា ទេប៉ុន្តែនាងធ្លាប់បញ្ចេញសារបែបលើកទឹកចិត្តខ្លួនឯងកុំឲ្យរាថយគ្រប់បញ្ហាដែលកំពុងនឹងកើតមាននិងតាំងចិត្តឲ្យរឹងមាំថែមទៀតផង។

ឱក សុគន្ធកញ្ញា បានបង្ហោះសារថា “គ្មាននរណាម្នាក់ចង់ដើរទៅជួប បញ្ហានោះទេ.. តែមានពេលខ្លះ បញ្ហាទាំងនោះវាមករកយើងដោយមិនដឹងខ្លួន ដូច្នេះពេលជួបបញ្ហាចូរអ្នកកុំឆេវឆាវ តាំងចិត្តឲ្យល្អដោះស្រាយតាមសម្រួល ធ្វើចិត្ត ឱ្យរឹងមាំកុំទន់ជ្រាយ ទើបបញ្ហាទាំងនោះនឹងរសាត់បាត់ទៅវិញ តាមពេលវេលា។ អរគុណដែលបញ្ហាបានបង្រៀនខ្ញុំឲ្យរឹតតែរឹងមាំ ឡើង”៕ ដោយ៖វឌ្ឍនា


ចែករំលែក៖