ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ក្មេងទំនើង២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លូននៅយប់ថ្ងៃ ទី២០ ខែកក្កដា ឆ្នាំ២០២០ នៅភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង២៣៖៣០នាទីយប់មានករណីក្មេងទំនើង២នាក់បានបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៉ុំាងបង្កឱ្យខូចសណ្តាប់ធ្នាប់សង្គមនៅចំណុចភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

ដែលបង្កឡើងដោយ ១-ឈ្មោះ រិន រៀប ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មុខរបរកសិករ បើកបរម៉ូតូម៉ាកយ៉ាម៉ាហា អុិចស្តែន ពណ៌ខៀវ បិទតែមឆ្នូតក្រហម លេខម៉ាសុីន១៥៨៤៩៦ លេខតួ ១៧១៣៩៩ (គ្មានស្លាកលេខ) ។

២-ឈ្មោះ ណាក់ ទូ ភេទប្រុស អាយុ ២០ឆ្នាំ (អ្នករួមដំណើរ)រស់នៅភូមិជាមួយគ្នា មុខរបរកសិករ អ្នកទាំងពីរបាននាំគ្នាមកពីដើរលេងជាមួយសង្សារនៅភូមិច្រនៀង ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប ។ពេលមកដល់ចំណុចកើតហេតុខាងលើត្រូវបានកម្លាំងអន្តរាគមន៍ល្បាតស្ទាក់ឃាត់សួរនាំ។

មូលហេតុដោយសារក្មេងទាំងពីរនាក់បើកបរម៉ូតូកែច្នៃសុីម៉ុំាង (ឮសំឡេងខ្លាំងៗ) ។

ករណីខាងលើនេះបានសួរនាំនិងឃាត់ម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចុងកាល់ហើយក្មេងទាំងពីរនាក់បានឱ្យលោកមេភូមិមកធានាយកទៅផ្ទះនិងឱ្យរកសុីមុាំងមកដោះដូរនិងធ្វើកិច្ចសន្យាកុំមានលើកក្រោយទៀត៕ដោយ៖ ប៉ែន​​ នួន


ចែករំលែក៖