ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៤៖០០នាទីរសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិចន្លោះរ៉េន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងដឹកនាំដោយលោកវរសេនីយ៍ត្រី អុឹម លីអុីម មេបញ្ជាការក្រុង បានចុះបង្រ្កាបករណីចែកចាយ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជាតិ គឹមឡុង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ។

ចំពោះវត្ថុតាងដែលដកហូតបានរួមមាន ៖

ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ៧កញ្ចប់ ទម្ងន់ ២៣,២២ ក្រាម (គិតទាំងសំបកថង់វេចខ្ចប់) , ម៉ូតូ១គ្រឿងម៉ាក CBRពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1-BV-6870 ,ទូរស័ព្ទដៃ៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកមកកសាងសំណុំរឿងតាមនីតិវិធី នៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង៕ ដោយ៖ស សម


ចែករំលែក៖