ព័ត៌មានទាន់ហេតុការណ៍៖

លោក Aguirre ចាកចេញពីក្លឹប Leganes បន្ទាប់ពីកាត់ចេញពីលីគកំពូលអេស្ប៉ាញ La Liga

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្លឹប Leganes បានបញ្ជាក់កាលពីថ្ងៃចន្ទថា Javier Aguirre នឹងមិនបន្តធ្វើជាគ្រូបង្វឹកក្រុមរបស់ពួកគេនៅរដូវកាលក្រោយឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃអង្គារនេះ។

ការប្រកាសនេះបានធ្វើឡើងមិនដល់២៤ម៉ោងផងបន្ទាប់ពីក្លឹបត្រូវបានកាត់ទៅលេងនៅលីគលំដាប់ទី២ របស់អេស្ប៉ាញបើទោះបីជាលទ្ធផលស្មើ ២-២ នៅលើទឹកដីខ្លួនឯងជាមួយក្រុម Real Madrid ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ និងឈ្នះ ២-០ ទៅលើក្លិបBilbao កាលពី៤ថ្ងៃមុនក៏ដោយ

លោក Aguirre បានមកធ្វើជាគ្រូបង្វឹកក្លឹប Leganes កាលពីថ្ងៃទី៤ ខែវិច្ឆិកាដោយក្លឹបរកបានតែ៥ពិន្ទុក្នុង១២ប្រកួតដំបូងនៃរដូវកាលហើយបាននាំពួកគេឈ្នះ៧ និងស្មើ១០ (មាន៣១ពិន្ទុ) ក្នុងចំណោម២៦ប្រកួតរបស់ក្លឹប

ការងាររបស់គាត់ត្រូវបានធ្វើឱ្យកាន់តែលំបាកថែមទៀតដោយសារតែក្លឹបបានបាត់បង់អ្នករកគ្រាប់បាល់កំពូលរបស់ខ្លួន២រូបគឺ Youssef En Nesyri និង Martin Braithwaite នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាដោយក្លឹបខកខានមិនបានចុះហត្ថលេខាយកកីឡាករទាំង២រូបនេះ ៕ដោយ៖ភារៈ


ចែករំលែក៖