ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីជិះម៉ូតូឌុបឪពុកហើយបត់ឆ្វេងមិនប្រយត្ន័ត្រូវរថយន្តសាំយ៉ុងបុកបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២

ចែករំលែក៖

ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ខណះកូនស្រីម្នាក់ជិះម៉ូតូឌុបឪពុកហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តសាំយ៉ុងមកពីមុខក្នុងទិសដៅបញ្ច្រាសគ្នាចាប់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលនៅថ្ងៃ ទី២១ខែកក្កដាឆ្នាំ ២០២០ ឡើងលើផ្លូវជាតិលេខ ១៣នៅត្រង់ចំណុចភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះដុក សារ៉ាត់ អាយុ ៣៦ឆ្នាំរស់នៅភូមិក្បាលក្រពើឃុំអង្គប្រស្រែស្រុករមាសហែកខេត្តស្វាយរៀង និងកូនស្រីឈ្មោះថន បូរមីអាយុ ១៨ឆ្នាំរស់នៅភូមិ ឃុំជាមួយគ្នាបើកបរម៉ូតូហុងដា C ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញGK៥៣១៨ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះទេព សុីថុលភេទប្រុសអាយុ ៤៤ឆ្នាំរស់នៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាប ខេត្តសៀមរាប បើកបររថយន្តសាំយ៉ុង ស៊េរីឆ្នាំ ១៩៩៩ពណ៌សស្លាកលេខ ភ្នំពេញ២B៥៧៧៧ ។

មុនកើតហេតុគេឃើញប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញGK៥៣១៨លើផ្លូវជាតិលេខ១៣ខណះនោះក៏បានបត់ឆ្វេងមិនប្រយ័ត្នស្រាប់តែមានរថយន្តសាំយ៉ុង ស៊េរីឆ្នាំ ១៩៩៩ពណ៌សស្លាកលេខ ភ្នំពេញ២B៥៧៧៧ ទិសដៅបញ្ច្រាសគ្នានៅពីមុខចាប់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុឪពុកនិងកូនស្រីត្រូវបានបងប្អូនសាច់ញាតិក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះជីវិត   ចំណែករថយន្តសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការរដ្ឋានគរបាលស្រុករំដួល ។

រីឯម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អំពិលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖