ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌កម្មវិធីគម្រោងចិត្តតែមួយ(PIFC) ប្រយោជន៍ជួយដល់ប្រជាពលរដ្ឋជួបការលំបាកនៅក្នុងសហគមនាខណ្ឌឬស្សីកែវប្រមាណ២០០គ្រួសារ។
សិល្បករដែលបានចូលរួមក្នុងកម្មវិធីសប្បុសរធម៌កាលពីថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះមាន ដូចជាកញ្ញា សុភ័ក្រកុសុម៉ា,លោក ម៉ា ច័ន្ទបញ្ញា, Por Xeang, Ela la, កញ្ញាលីន សោម៉ា(គ្រុឌកាកី), ជាដើម។
លោក ម៉ា ច័ន្ទបញ្ញា ដែលជាតារាចម្រៀង និងជាអ្នកផលិតកម្មវិធីបានបញ្ជាក់ថានេះគឺជាកម្មវិធីសប្បុរសធម៌ដែលលោក និងសិល្បករជាច្រើនបានរួមគ្នាបង្កើតឡើង។ លោកថាកម្មវិធីនេះធ្វើឡើងខុសប្លែកបន្តិចដោយមិនមានអ្នកចូលទស្សនាផ្ទាល់នោះទេគឺមានអ្នកចូលទស្សនាតាមបណ្តាញទំនាក់ទំនងសង្គមឌីជីថល។ លោកបញ្ជាក់បានបញ្ជាក់ថា ថវិកាដែលទទួលបានពីដៃគូសហការណ៍ទាំងអស់ នឹងធ្វើការបរិច្ចាគទៅជួយទៅដល់សហគមន៍ក្រីក្រ ២០០គ្រួសារ នៅខណ្ឌឬស្សីកែវ ដែលកំពុងជួបការលំបាក ពីការរាតត្បាតជម្ងឺ Covid 19 ដែលកម្មវិធីប្រគល់ជូនដល់ប្រជាពរដ្ឋទាំងអស់នៅថ្ងៃទី២៥ ខែកក្កដាខាងមុខ ដោយមានទាំងវត្តមានសិល្បករជាច្រើនចូលរួមផងដែរ៕ ដោយ៖ វឌ្ឍនា