ព័ត៌មានទាន់ហេតុការណ៍៖

ការនាំចូលសត្វជ្រូកតាមច្រកទ្វាអន្តរជាតិគីឡូ១៣ ដ៏សម្រុក ខណៈគ្មានមន្ត្រីពេទ្យសត្វពិនិត្យសុខភាពសត្វ

ចែករំលែក៖

ខេត្តបាត់ដំបង៖ គេបានរាយការណ៍មកថា៖ សត្វជ្រូករស់ថៃ ត្រូវបាននាំចូលដ៏សម្រុកតាមច្រកទ្វាអន្តរជាតិគីឡូ១៣ ទាំងឡានៗធំៗ ប៉ុន្តែគេពុំដឹងថា មានលិខិតអនុញ្ញាត ឬមួយយ៉ាងណាទេ គ្រាន់តែការដឹកជញ្ជូននេះដោយមិនមានមន្ត្រីជំនាញបសុព្យាបាលពេទ្យសត្វធ្វើការពិនិត្យទៅលើសុខភាព ទាល់តែសោះ។
សូមបញ្ជាក់ថា៖ នៅខេត្តបាត់ដំបង,ស្រុកសំពៅលូន មួយរយៈពេលថ្មីៗនេះក្រោយពីមានប្រកាសបើកច្រកទ្វាអន្តរជាតិ១ចំនួនតាមបណ្តាខ្សែបន្ទាត់ព្រំដែនឡើងវិញដើម្បីផ្លាស់ប្តូរទំនិញរវាងកម្ពុជា,ថៃដោយមិនអនុញ្ញាតអោយមនុស្សចរាចរណ៍នោះទេ។ ប៉ុន្តែការនាំចូលសត្វជ្រូក មានចំនួនច្រើន ជាក់ស្តែងដូចជានៅថ្ងៃទី១៨ខែកក្កដា,ឆ្នាំ២០២០ កន្លងទៅនេះ គេបានសង្កេតឃើញសត្វជ្រូកក្រហម(ជ្រូករស់)ត្រូវបានដឹកជញ្ជូនចេញដោយមិនឃើញមានមន្ត្រីជំនាញបសុព្យាបាលពេទ្យសត្វចុះមកធ្វើការត្រួតពិនិត្យទៅលើសត្វពាហនៈទាំងនោះឡើយដើម្បីការពារនិងពិនិត្យទៅលើសុខភាពសត្វទាំងនោះក្រែងលោមានរោគដែលអាចចម្លងដល់អ្នកបរិភោគ អាចធ្វើប៉ះពាល់ទៅនឹងឲ្យសុខភាពរបស់ប្រជាពលរដ្ឋខ្មែរដែលនិយមបរិភោគសាច់ជ្រូក។ ប្រជាពលរដ្ឋបានទទួលការណែនាំនិងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលទាំងទ្វេភាគីរួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគ covid-19 ចំពោះការចំណាកស្រុកនិងការឆ្លងដែនរបស់ប្រជាពលរដ្ឋទាំងទ្វេភាគី ។
ផ្ទុយទៅវិញក្រុមឈ្មួញ មានឱកាសច្រើននាំចូលសត្វជ្រូក ទាំងឡានធំ សង្ស័យមានលិខិតអនុញ្ញាតតិចតួច ទើបមន្ត្រីពេទ្យសត្វសម្ងំយករួចខ្លួនដែរ៕ដោយ៖សិលា


ចែករំលែក៖