អន្តរជាតិ៖ កាលពីយប់ថ្ងៃទី២៣ ខែកក្កដាឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដឹកមនុស្ស៥នាក់ បានជួបគ្រោះថ្នាក់ធ្លាក់ក្នុងពេលទើបតែចាប់ផ្តើមហោះហើរនៅទីតាំងយោធាតំបន់ភាគខាងជើងប្រទេសហ្វុីលីពីន។
តាមសារព័ត៌មាន THX នៅថ្ងៃទី២៤ខែកក្កដា បានផ្សាយថា កម្លាំងទាហានអាកាសហ្វុីលីពីនបានប្រកាសថា ឧទ្ធម្ភាគចក្រ UH-1D Huey ជារបស់កងពលឧទ្ធម្ភាគចក្រយុទ្ធសាស្ត្រលេខ២០៥ ស្ថិតនៅក្នុងជួរកម្លាំងទាហានប្រយុទ្ធរបស់ប្រទេសនេះ ។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ១៩ ស្ថិតនៅក្នុងទីតាំងទាហានអាកាស Cauayan ក្នុងខេត្ត Isabela។
កម្លាំងទាហានអាកាសហ្វុីលីពីនកំពុងបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះ។
ក្រសួងអាកាសចរណ៍ស៊ីវិល ហ្វុីលីពីនបានបញ្ជាក់ថា មានមនុស្សនៅលើយន្តហោះ៥នាក់ពេលជួបគ្រោះថ្នាក់ ហើយអ្នកដំណើរទាំង៥នាក់គឺជាក្រុមអាកាសយានិកទាំងអស់។
នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យធ្លាក់នៅឡើយទេ ប៉ុន្តែតាមការសន្និដ្ឋានអាចបណ្តាលមកពីអាកាសធាតុមិនអំណោយផល៕ដោយ៖ធី រីណា