ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសយោធា កម្រិតបរិញ្ញាបត្រជំនា់ទី៣ មធ្យមទី៨ បឋមទី១០.១១ ជំនាញគីមីសាស្រ្ត យោធាកម្រិតមធ្យមទី២ សេនាធិការបច្ចេកទេសទី១១ បើកបរជួសជុលទី១៦ និងបើកវគ្គបណ្តុះបណ្តាលបរិញ្ញាបត្រជំនាន់ទី៦ មធ្យមទី១២ គីមីសាស្រ្តជំនាន់ទី៣ សេនាធិការបច្ចេកទេសជំនាន់ទី១២ បើកបរជួសជុលជំនាន់ទី១៧ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន។
ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាកងយោធពលខេមរភូមិន្ទ អស់លោកជាឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ មេបញ្ជាការ-បញ្ជាការអង្គភាពផ្សេងៗ ជាច្រើនរូប៕ដោយ៖សិលា