ព័ត៌មានទាន់ហេតុការណ៍៖

ព្រលឹងចេញស៊ីព្រលិត! ! ធ្លាក់ដុំថ្មពីអគារសំណង់ចាស់ ចំរថយន្តមួយគ្រឿង​ គ្មានអ្នករបួស

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារចាស់ រស់ទាំងភិតភ័យខណ:មានដុំថ្មធ្លាក់ពីលើដំបូលអគារ ចំរថយន្តម៉ាកព្រូស មួយគ្រឿង​ តែមិនមានមនុស្សរងរបួសនោះទេ ។
ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០តាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវកម្ពុជាក្រោម នៅចំណុចស្តុបBS សំណង់អគារចាស់ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីម្នាក់បានបើក រថយន្តម៉ាកព្រូស មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ2BD.8348មកឈប់នៅក្រោមអគារខាងលើ ខណៈនោះមិនដឹង យ៉ាងមិចទេទើបបានជាគេឃើញដុំថ្មធ្លាក់មក បណ្ដោយអោយត្រូវរថយន្តខាងលើត្រូវនិងកញ្ចក់ខាងមុខនៅជាប់តែម្ដង តែមិនមានមនុស្សរងរបួសនោះទេ ។
ចំពោះករណីនេះដែរ គេសង្កេតឃើញថាបន្ទាប់ពីមានព័ត៌មានថាបាក់ដុំថ្មធា្លក់ ពីលើអគាបែបនេះក្រុមមន្ដ្រីបានប្រញាប់ប្រញាល់ចុះទៅពីនិត្យភ្លាមៗផងដែរ៕ដោយ៖ស រស្មី


ចែករំលែក៖