ព័ត៌មានទាន់ហេតុការណ៍៖

សេតវិមានព្រមានជាថ្មីដល់ប្រទេសចិន ហើយស្នើឲ្យឈប់តបតអាមេរិកវិញ

ចែករំលែក៖

អន្តរជាតិ៖ អាមេរិក បានបិទស្ថានកុងស៊ុលរបស់ចិននៅអាមេរិក ហើយចិនក៏បានតបតវិញ​ដោយបិទស្ថានកុងស៊ុលអាមេរិក​នៅក្នុងប្រទេសចិនផងដែរ។ នៅពេលនេះសេតវិមានបានអំពាវនាវឲ្យចិនបញ្ឈប់រាល់សកម្មភាពអាក្រក់​​ដោយស្វែងរកវិធីសាស្ត្រតបតអាមេរិកតាមបែប​«ស៊ីសងភ្លាមៗ»។
អាមេរិកធ្វើទៅលើចិនមុនដោយបិទស្ថានកុងស៊ុលចិន ហើយចិនបានតបតវិញជារឿងសមហេតុផល។ ប៉ុន្តែគណៈកម្មការសន្តិសុខជាតិអាមេរិក លោក ​John Ullyot បានបញ្ជាក់ថា «យើងបិទស្ថានកុងស៊ុលចិន នៅទីក្រុង Houston គឺដើម្បីការពារ​​ផលប្រយោជន៍​ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិក ។ យើងសូមអំពាវនាវឲ្យចិន​បញ្ចប់សកម្មភាពអាក្រក់« ស៊ីសងភា្លមៗ»ជាមួយអាមេរិក​។
ក្រោយពេលអាមេរិកបានបិទស្ថានកុងស៊ុលចិននៅទីក្រុង Houston ចិនក៏បានសម្រេចបិទស្ថានកុងស៊ុលអាមេរិកនៅទីក្រុង Chengdu ផងដែរ​។ អាមេរិកមានស្ថានកុងស៊ុលនៅក្នុងប្រទេសចិន​ចំនួន៦​​ តែចិនសម្រេចជ្រើសរើស បិទនៅទីក្រុងChengdu ។
អាមេរិក មានស្ថានទូតនៅទីក្រុងប៉េកាំង ហើយមានស្ថានកុងស៊ុលចំនួន​៥ផ្សេងទៀតនៅក្នុងប្រទេសចិន​។ ដូចគ្នានេះដែរ ចិនមានស្ថានទូតមួយនៅទីក្រុងវ៉ាស៊ីនតោន និងមានស្ថានកុងស៊ុលចំនួន៥​ប្រចាំនៅទីក្រុងផ្សេងៗរបស់អាមេរិក ៕ដោយ៖ធី រីណា


ចែករំលែក៖