ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់៣នាក់ជិះម៉ូតូបុកគោយន្តកន្ត្រៃរងរបួសធ្ងន់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់ជាកម្មកម្មករសំណង់រងរបួដធ្ងន់ដោយជិះម៉ូតូបុកគោយន្តពីក្រោយរងរបួសធ្ងន់កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវជាតិលេខ៥ចំណុចដើមយាយម៉ៅឋិតភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

  ជនរងគ្រោះខាងលើទាំង៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

 សមត្ថកិច្ចនៅកន្លែងកើតហេតុប្រាប់ថាមុនកើតហេតុជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូម៉ាកហុងដាMSXពណ៌ខ្មៅគ្មានស្លាកលេខចេញពីក្រុងប៉ោយប៉ែតក្នុងគោលដៅស្របទិសជាមួយគោយន្តពីលិចទៅកើតក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។ ក្រោយកើតហេតុម្ចាស់គោយន្តមិនស្គាល់អត្តសញ្ញាណបានបើកគោយន្តរត់គេចខ្លួនបាត់ លុះព្រឹកឡើងថ្ងៃទី២៦ខែឆ្នាំដដែលសមត្ថកិច្ចជំនាញបានរកឃើញតែរ៉ឺម៉កខាងក្រោយគោយន្តនៅដីឡូត៍មួយកន្លែងក្បែរចំណុចកើតហេតុ ចំណែកក្បាលគោយន្តត្រូវម្ចាស់ដោះយកទៅបាត់ ។

 រីឯជនរងគ្រោះទាំង៣នាក់ក្រោយកើតហេតុត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី។

ចំណែកម៉ូតូត្រូវកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងរង់ចាំស្រាវជ្រាវរកម្ចាស់គោយន្តមកដោះស្រាយតាមផ្លូវច្បាប់។សូមបញ្ជាក់ថាកន្លងមកគោយន្តដែលបើកបរលើផ្លូវជាតិមួយចំនួនក្នុងខេត្តបន្ទាយមានជ័យនាពេលយប់មួយចំនួនពុំសូវមានភ្លើងបំភ្លឺខាងក្រោយនោះទេ ។ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តឬរថយន្តបុកគោយន្តក៏កើតតៗជាញឹកញាប់ផងដែរ ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់សូមបងប្អូនដែលជាម្ចាស់គោយន្តមេត្តាដាក់ភ្លើងបំភ្លឺឬសញ្ញាជាចំណាំងផ្លាតខាងក្រោយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត៕ដោយ÷វណ្ណា


ចែករំលែក៖