ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុងនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង រួមទាំងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង៥៧នាទីយប់ ស្ថិតក្នុងភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឮ​ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ៖ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យលេបត្របាក់មានទំហ៊ំ៦x៩ម៉ែត្រ (ឆេះអស់ទាំងស្រុង) រីឯសម្ភារក្នុងផ្ទះដែលបាត់បង់មាន៖ ប្រាក់ដុល្លា​រ ចំនួន៣,០០០ដុល្លារ.,​ ប្រាក់រៀលចំនួន២,០០០,០០០​រៀល​ ជារបស់ឈ្មោះ ហ៊ីង អ៊ន ភេទប្រុស អាយុ៧៩ឆ្នាំ មានទីលំនៅភូមិ.ឃុំកេីតហេតុខាងលេី។
ប្រភពដដែលបន្តថា ក្រោយពីមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅភូមិឃុំកើតហេតុ ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានចុះអន្តរាគមន៍ពន្លត់ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន០១គ្រឿង.រថយន្តពន្លត់អគ្គិភ័យរបស់រោងចក្រព្រៃឡដ៍០១គ្រឿង.និងរថយន្តដឹកទឹករបស់ប្រជាពលរដ្ឋក្នុងភូមិ០៣គ្រឿង រួមគ្នាធ្វើការពន្លត់រហូតរលត់ជាស្ថាពរ។
បន្ទាប់ពីធ្វើការពន្លត់រួច នគរបាលជំនាញពុំទាន់សន្និដ្ឋានបណ្ដាលមកពីមូលហេតុអ្វីនោះទេ៕ដោយ៖ស្អាង ជ័យ


ចែករំលែក៖