ខេត្តស្វាយរៀង ៖ ជនសង្ស័យ៧នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ ។
សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមាន៖
ទី១.ឈ្មោះ តាំង វីរ:តុង ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិទួលអំពិល សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ទី២.ឈ្មោះ សៀ វទ្ធី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ទី៣.ឈ្មោះ សៀ វណ្ឌី ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី៤.ឈ្មោះ ឡាក់ សឿ ភេទប្រុស អាយុ ១៥ ឆ្នាំមុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ទី៥.ឈ្មោះ ខ្មៅ ស៊ីណា ភេទប្រុស អាយុ ១៥ ឆ្នាំមុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ទី៦.ឈ្មោះ ខ្មៅ រស្មី ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរពិតប្រាដក មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ទី៧មានឈ្មោះ ស៊ុំ សារិត អាយុ ៣៤ ឆ្នាំមុខរបរចុងភៅ មានទៅលំនៅភូមិជ្រលង ឃុំជ្រលង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតសរុបរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ៣៩កញ្ចប់ មានទម្ងន់ ៣៣៦.១២ ក្រាម (គិតទាំងសំបកវេចខ្ចប់) ។
២.ម្សៅពណ៌លឿង ចំនួន ០១កញ្ចប់មានទម្ងន់១.២៨ ក្រាម (គិតទាំងសំបកវេចខ្ចប់) ។
៣.ទូរស័ព្ទដៃ ០៥ គ្រឿង ។
៤.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង ។
៥.គ្រាប់កាំភ្លើងចំនួន ៣០ គ្រាប់ ។
៦.ម៉ូតូ ចំនួន ០២ គ្រឿង ។
៧.ប្រាក់រៀលចំនួន ៨០,០០០ រៀល ។
៨.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពបន្តថានៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ មកសាកសួរ។
ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថនាំមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឈ្មោះ សៀ វណ្ឌី បានសារភាពថាៈ ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ហង្ស សុគន្ធខេន (ហៅដែន) ។
បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងក៏បានសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដេីម្បីពន្លាតសមត្ថកិច្ចដែនដីទៅរាជធានីភ្នំពេញរហូតដល់ម៉ោង ១៣:០០ នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងសមត្ថិកិច្ចបានប្រើវិធានញុះញង់អោយលក់ដោយខុសច្បាប់នូវសាធារតុញៀន ដោយឲ្យឈ្មោះ សៀ វណ្ឌី ធ្វើការទំនាក់ទំនងទៅឈ្មោះ ហង្ស សុគន្ធខេន (ហៅដែន) ដើម្បីទិញថ្នាំញៀន បន្ទាប់មកឈ្មោះហង្ស សុគន្ធខេន (ហៅដែន) បានណាត់ឈ្មោះ សៀ វណ្ឌី ទៅយកថ្នាំញៀននៅស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រហូតដល់ម៉ោង ១៣:៣០ នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ពេលដែលសមត្ថកិច្ចមកដល់កន្លែងណាត់ជួប ជនសង្ស័យជិះម៉ូតូម៉ាកហុងដា C125 ពាក់ស្លាក់លេខ 1ll. 7134 មកម្នាក់ឯង ពេលឃើញសមត្ថកិច្ច ក៏បានផ្តួលម៉ូតូចោលរួចរត់គេចចូលបឹងឈូក ហើយពេលសមត្ថកិច្ចឆែកម៉ូតូរបស់ជនសង្ស័យរកឃើញថ្នាំញៀនចំនួន ០១ កញ្ចប់ ក្រោយមកសមត្ថកិច្ចក៏បានហ៊ុមព័ទ្ធបឹងឈូកនោះក៏ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ស៊ុំ សារិត អាយុ ៣៤ ឆ្នាំមុខរបរចុងភៅ មានទៅលំនៅភូមិជ្រលង ឃុំជ្រលង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកឈ្មោះ ហង្ស សុគន្ធខេន ហៅដែន ភេទប្រុសអាយុ ២៧ ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់ ៕យឹម សុថាន