ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ អនុញ្ញាតអោយដំណើរការឡើងវិញ ការហាត់ប្រាណនិងលេងកីឡាតាមទីធ្លាសាធារណៈ និង ក្នុងបរិវេណស្តាតអូឡាំពិក

ចែករំលែក៖

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី «ការអនុញ្ញាតអោយដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណនិងលេងកីឡាតាមទីធ្លាសាធារណៈ នៅតាមរាជធានី-ខេត្ត និង ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក»។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ ។

លោក ហង់ជួន ណារ៉ុន ថ្លែងថា នៅក្នុងការអនុញ្ញាតអោយដំណើរការឡើងវិញ នេះ ក្រសួងស្នើអោយទីកន្លែងហាត់ប្រាណ និង លេងកីឡាទាំងអស់ ត្រូវបន្តគោរពតាមវិធានការ សុវត្ថិភាព សុខភាពរបស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោកយ៉ាងត្រឹមត្រូវនិងម៉ឺងម៉ាត់ នូវ៤ចំណុចសំខាន់ៗ ៕

ដោយ៖ចេស្តា


ចែករំលែក៖