ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចូលចិត្តហូបពពុះសណ្ដែកសូមប្រយ័ត្ន ព្រោះមន្រ្តីជំនាញ បន្តរកឃើញពពុះសណ្ដែកមានសារធាតុគីមី នៅផ្សារខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីសាខា ... ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនិងទំនិញវេចខ្ចប់ នៅផ្សារថ្មីនិងផ្ទះលក់គ្រឿងទេសជុំវិញផ្សារក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០នេះ

ក្នុងប្រតិបត្តិការនេះ មន្រ្តីជំនាញ បានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនមានដូចជា៖ សរសៃគុយទាវតូចធំ បង្គារស្រស់ មឹកស្រស់ និងពពុះសណ្ដែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ០៣គីឡូក្រាម។ បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹងនិងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕ដោយ៖សហការី


ចែករំលែក៖