ភ្នំពេញ៖ ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់យកខ្សែកពីស្រ្តីម្នាក់បានសម្រេចហើយតែត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខសាលាអន្តរជាតិចាំងហ្គល ផ្លូវលេខ៥៩៨ ក្រុម២ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាននោះគឺ៖
១-ជនសង្ស័យ ឈ្មោះ មុត សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងក្រុមទី៦ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ ជាអ្នកបេីកបរម៉ូតូ (មានសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ ហេង ឡុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួលផ្លូវ k5 ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ជាអ្នកធ្វេីសកម្មភាពឆក់ខ្សែក (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ គង់ ស៊ុនណារី ភេទស្រី អាយុ៧០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៨៨ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
-វត្ថុតាងដកហូតបានរួមមាន៖
១-ខ្សែកផ្លាទីនទម្ងន់២ជីបានប្រគល់ជូនជនរងគ្រោះវីញ ។
២-ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FI-5892 (ជាម៉ូតូជិះធ្វេីសកម្មភាព)។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានជិះរឺុម៉កដឹកអីវ៉ាន់ដែលកូនប្រុសជាអ្នកបេីកបរពីផ្សារអូរឫស្សីទៅផ្ទះនៅសង្កាត់ច្រាំងចំរេះទី១ តាមបណ្តោយផ្លូវលេខ៥៩៨ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរជនរងគ្រោះហើយបានធ្វេីសកម្មភាពឆក់យកខ្សែកជនរងគ្រោះបានសម្រេច រួចគេចបត់ចូលតាមផ្លូវលេខ១៨០០។ ភ្លាមៗនោះជនរងគ្រោះក៏ស្រែកឆោឡោផ្អេីលប្រជាពលរដ្ឋតាមផ្លូវជិះដេញតាមជនសង្ស័យហើយក៏បានជួបកម្លាំងល្បាតយើងក៏ស្ទាក់ចាប់បានជនសង្ស័យទាំងពីរនាក់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ជីណា