ព័ត៌មានទាន់ហេតុការណ៍៖

តោះចូលមើលទាំងអស់គ្នា ដើម្បីកុំឲ្យចាញ់បោកគេក្នុងកាប្រើប្រាស់ហ្វេសប៊ុក! ខណៈដែលជនខិលខូចផ្ញើសារថាផ្ញើលុយ២ម៉ឺនដុល្លារ នឹងវត្ថុមានតម្លៃជាច្រើន ចុងក្រោយឲ្យផ្ញើ ៧០០$ ទៅគេបើចង់បាន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Phactra Muth បានបង្ហោះធ្វើការពន្យល់ និងប្រាប់ពីករណីឆបោករបស់ជនខិលខូចមួយចំនួនដែលឆាតតាមប្រព័ន្ធសង្គមហ្វេសប៊ុក លើមិត្តរបស់គាត់តែមិនបានសម្រេចទេ ហើយគាត់ក៏បានបង្ហោះព័ត៍មានចែករំលែក ដោយគាត់រៀបរាប់ថា៖សម័យនេះដើម្បីលុយពួកអាមនុស្សខិលខូចវាយករូបជនជាតិគេហើយដើរchat ប្រាប់គេថា វាអ្នកបើកយន្តហោះវាបានពេញចិត្តមិត្តភក្តិខ្ញុំ វានឹងផ្ញើរបស់ទាំងអស់នេះ

គណនីហ្វេសប៊ុក Phactra Muth បានបន្តថា ដូចក្នុងរូបខ្ញុំផុសនឹង ផ្ញើមកខ្មែរឲ្យមិត្តភក្តិខ្ញុំហើយ វានឹងផ្ញើលុយ20000$ទៀត ក្នុងប្រអប់នឹង បើមិត្ភក្តិខ្ញុំចង់បានរបស់ទាំងអស់នឹងវា ឲ្យបង់លុយ 700$មុនសិន ពួកអាបេាក វាមិនដែល post សំបុត្រណាគេបង់លុយនៅស្រុកគេហើយ ឲ្យបង់នៅខ្មែរទៀតទេ ហើយ post សំបុត្រណា ដែលផ្ញើមួយថ្ងៃដល់ខ្មែរ ភ្លាម ទោះបីDHL ផ្ញើលឿនផងក៏ចំណាយពេលជិត២ថ្ងៃដែរចុះExpress ចាប់ពី ថ្ងៃដល់៧ថ្ងៃដែរ ចុះមានជំងឺcorona ផងpost សំបុត្រណាគេបើក ហា 🙄🙄🤬ល្បិចឯងស្តើងណាស់អូន😡😡សូមបងប្អូនមេត្តាប្រុសប្រយត្ន័ទាំងអស់គ្នាផង កុំអេាយពួកអាមនុស្សនេះបេាកអី សំណាងហើយដែលមិត្តខ្ញុំចេះសួរខ្ញុំកុំអីចាញ់បេាកពួកអាមនុស្សនរកនឹង សូមបងប្អូនជួយshare ឲ្យអ្នកមិនដែលដឹងបានដឹងផង

សូមមើលរូបភាពដូចខាងក្រោម ដើម្បីកុំឲ្យចាញ់បោកគេ៖


ចែករំលែក៖