ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចោមចៅទី៣ប្រកាសរកម្ចាស់រថយន្តមួយគ្រឿងដែលប្រទះឃេីញប្លុងចោល

ចែករំលែក៖

.   ភ្នំពេញ​៖​ រថយន្តតូយ៉ូតាកាមរីហាយប្រ៊ីតមួយគ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃេីញគេយកមកប្លុងចោលនៅខាងមុខផ្ទះចំនួន៤ថ្ងៃមកហេីយមិនឃេីញម្ចាស់មកយកទេីបរាយការណ៍ទៅសមត្ថកិច្ចយកទៅរក្សាទុក​កាលពីព្រឹកថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០២០​ នៅផ្លូវបេតុង​ ភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

រថយន្តខាងលេីម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y-5881 ។ 

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា​ រថយន្តខាងលេីត្រូវបានប្រជាពលរដ្ឋប្រទះឃេីញចតចោលនៅខាងមុខផ្ទះចំនួន៤ថ្ងៃមកហេីយដោយមិនឃេីញម្ចាស់មកយក ទេីបនៅថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០២០​ ម្ចាស់ផ្ទះខាងលើរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែងនិងស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ដើម្បី ឱ្យម្ចាស់យកឯកសារមកយកទៅវិញ៕ដោយ៖​សុខាសែនជ័យ


ចែករំលែក៖