ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន៤នាក់ប្រើអំពើហិង្សាលើបុរសវ័យចំណាស់ម្នាក់រួចរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានជនជាតិចិនមានគ្នាចំនួន៤នាក់បានប្រើអំពើហិង្សាលើរូបគាត់ធ្វើឲ្យរងរបួសជាច្រើនកន្លែង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៥៣នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នៅចំណុចផ្សារដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនដែលបង្កហិង្សាខាងលើ ជិះរថយន្តម៉ាកអាល់ហ្វាដ ពណ៌ស១គ្រឿងនិងម៉ូតូហុងដាហ្ស៊ូមមើរ-អុិច ពណ៌ខ្មៅ-ក្រហម១គ្រឿងដែលមានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពវាយដោយដៃនិងយកអំបោសវាយទៅលើជនរងគ្រោះឈ្មោះ ហេង សង ភេទប្រុស អាយុ៦៧ឆ្នាំដែលជាជនពិការ​ រស់នៅម្ដុំផ្សារយួន​ ក្នុងភូមិក្បាលស្ពាន១​ សង្កាត់ក្រុងប៉ោយប៉ែត​ បណ្ដាលឱ្យរបួសជាច្រើនកន្លែងត្រង់ផ្ទៃមុខខាងឆ្វេងរបួសសើស្បែក របួសដៃខាងស្ដាំនិងខាងឆ្វេងប៉ោងហើម។ក្រោយពីធ្វើសកម្មភាពរួចហើយហើយជនសង្ស័យទាំង៤នាក់ បានជិះឡាន និងម៉ូតូគេចខ្លួនបាត់តែម្ដង។

 បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីឃាត់ខ្លួនជនសង្ស័យទាំងនោះយកមកផ្តន្ទាទោសទៅតាមច្បាប់៕

ដោយ ៖សសម


ចែករំលែក៖