ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ សហការជាមួយផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យ១នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ​ យន់ បូណា  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌសឫស្សីកែវ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានម្សៅក្រាមសថ្លាចំនួន៥ថង់ធំ , ទូរស័ព្ទដៃ១គ្រឿង , ម៉ូតូកង់បីឥណ្ឌា១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HE-5083។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕

ដោយ ៖ស សម


ចែករំលែក៖