ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់អាមេរិក អះអាងថា៖ នឹងការពារ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ដែល​បាន​រត់គេចខ្លួន​ចេញពីទីក្រុងមួយនេះ

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិ លោក ម៉ៃ ប៉ុប៉េអូ ការបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសថ្កោលទោសទីក្រុងប៉េកាំង ហើយនាពេលថ្មីៗនេះប៉ូលិសហុងកុងបានចេញបញ្ជាឲ្យចាប់ខ្លួនសកម្មជនគាំទ្រប្រជាធិបតេយ្យរូប ដែលកំពុងរស់នៅក្រៅប្រទេសនោះ រូបលោកបានសន្យាថា នឹងការពារសកម្មជនប្រជាធិបតេយ្យហុងកុង ដែលបានរត់គេចខ្លួនចេញពីទីក្រុងនេះក្រោយការអនុវត្តច្បាប់សន្តិសុខជាតិ

លោក ម៉ៃ ប៉ុប៉េអូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទីខែសីហាម្សិលមុិញថា «​បក្សកុម្មុយនីស្តចិន មិនអាចទ្រាំទ្រនឹងគំនិតសេរីរបស់ប្រជាជនខ្លួនឯងបាន និងកំពុងខំប្រឹងកាន់តែខ្លាំងឡើងក្នុងការពង្រីកវិសាលភាពគំនិតរបស់នៅក្រៅព្រំដែនចិន​»​ ប្រមុខការបរទេសអាមេរិរូបនេះ បន្ថែមថា អាមេរិក និងបណ្តាប្រទេសសេរីឯទៀត នឹងបន្តការពារពលរដ្ឋរបស់ខ្លួនពីការប៉ុនប៉ងរបស់របផ្តាច់ការទីក្រុងប៉េកាំង

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយថា ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់អាមេរិបែបនេះ ធ្វើឡើងបន្ទាប់ពីប៉ូលិសហុងកុងកាលពីថ្ងៃទី៣១ខែកក្កដាកន្លងទៅនេះបានចេញបញ្ជាឲ្យចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យហុងកុង ដែលកំពុងរស់នៅនិរទេសខ្លួនទៅបរទេសក្រោមការសង្ស័យថាបានបំពានច្បាប់សន្តិសុខហុងកុង របាយការណ៍របស់ប៉ូលិសហុងកុង បានបង្ហាញថា សកម្មជនទាំងនាក់ព្យាយាមញុះញង់ឲ្យធ្វើអបគមន៍ផ្តាច់ខ្លួននិង​ឃុបឃិតជាមួយកម្លាំងបរទេស

ការចេញបញ្ជាឲ្យចាប់ខ្លួនសកម្មជននៅក្រៅប្រទេសនេះ ក៏ត្រូវបានកត់សម្គាល់ថា ជាលើកទីមួយហើយដែលប៉ូលិសហុងកុង ប្រើប្រាស់អំណាចដែលមានក្នុងច្បាប់សន្តិសុខ យកទៅអនុវត្តនៅក្រៅប្រទេស

សូមជម្រាបថា ក្នុងចំណោមសកម្មជនទាំងរូបនោះ មានលោក Samuel Chu ដែលជាប្រធានក្រុមប្រឹក្សាប្រជាធិបតេយ្យហុងកុង មានទីតាំងនៅអាមេរិក និងជាពលរដ្ឋអាមេរិករយៈពេល២៥ឆ្នាំមកហើយ ចំណែកឯបុគ្គលសំខាន់មួយរូបទៀត គឺលោក Nathan Law ដែលជាអតីតដែលធ្វើយុទ្ធនាការប្រជាធិបតេយ្យ ដែលបានរត់ភៀសខ្លួនទៅប្រទេសអង់គ្លេសលោក Nathan Law បានហៅការចោទប្រកាន់មកលើរូបលោកថា ជាការរឿងប្រឌិត

គួរបញ្ជាក់ថា កាលពីចុងខែមិថុនាកន្លងទៅ រដ្ឋាភិបាលចិនបានអនុម័តច្បាប់សន្តិសុខ ដែលផ្តន្ទាទោសអ្នកដែលប្រព្រឹត្តអំពើវិទ្ធង្សនា អបគមន៍ភេរវកម្មនិងឃុបឃិតជាមួយកម្លាំងបរទេស ក្រៅតែពីការរិះគន់និងបារម្ភពីផលប៉ះពាល់របស់ច្បាប់នេះ ទៅលើសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋហុងកុងប្រទេសលោកខាងលិចមួយចំនួនមានអង់គ្លេស អូស្ត្រាលី នូវែ​ហ្សេឡង់ និងអាល្លឺម៉ង់ជាដើមបានព្យួរកិច្ចព្រមព្រៀងបត្យាប័នជាមួយហុងកុង

ដោយ៖សតារា


ចែករំលែក៖