ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្រោមដេីមអម្ពិលទឹកក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ដោយមិនដឹងថាជាករណីអត្តឃាតឬឃាតកម្មនោះទេ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយ មានអាយុប្រហែល៣០ឆ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែសីហា ប្រជាពលរដ្ឋបានឃេីញជនរងគ្រោះរត់ចោលម៉ូតូកង់បីមួយគ្រឿង។ ពេលឃេីញដូច្នេះពលរដ្ឋស្មានថាជាចោរក៏ដេញ តែចាប់មិនបានហេីយក៏ចូលព្រៃបាត់ទៅ ដោយសង្ស័យថាជនរងគ្រោះប្រេីប្រាស់គ្រឿងញៀនហួសកម្រិត។
លុះមកដល់វេលាកេីតហេតុខាងលេីស្រាប់តែប្រទះឃេីញដេកស្លាប់ក្រោមដេីមអម្ពិលទឹកក្នុងដីឡូត៍មួយកន្លែងទេីប
រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងតែម្តង៕
ដោយ៖ សុខាសែនជ័យ