ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់យកថ្នាំញៀន២ថង់ធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងចាប់យកថ្នាំញៀនចំនួន២ថង់ធំ រួមជាមួយវត្ថុតាងមួយចំនួនទៀត។
ករណីឃាត់ខ្លួនជនសង្ស័យរួមជាមួយគ្រឿងញៀន២ថង់ធំនេះគឺសមត្ថកិច្វធ្វើឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ​ ឃុន សុខុម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលក្នុងភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
វត្ថុតាងចាប់យកមានម្សៅក្រាមសថ្លា២កូនថង់ធំ , ជញ្ជីងសម្រាប់ថ្លឹង១គ្រឿង , កញ្ឆាក្រៀម១ថង់។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖