ខេត្តកំពង់ធំ៖ រថយន្តបុករថយន្តបន្តគ្នា ០៣គ្រឿងបណ្ដាលឱ្យរងរបួសធ្ងន់០២នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ប៉ុន្តែពេលទៅដល់ម្ទីរពេទ្យ ក៏បានស្លាប់ ០១នាក់ (ប្រុស) ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៩៧ – ១៩៨ ស្ថិតក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមសាក្សី និយាយថា ៖ មូលហេតុបង្កឡើងដោយរថយន្តម៉ាកហ្វុយហ្សូ ( V1 ) ពេលកំពុងបើកបរក៏បែកកង់វ៉េចង្កូតទៅបុករថយន្តហុីយ៉ាន់ដាយដែលកំពុងធ្វើដំណើរបញ្ច្រាសគ្នាបណ្ដាលឱ្យរថយន្តហ្វុយហ្សូ ក្រឡាប់ទៅផ្នែកម្ខាងនៃទ្រូងផ្លូវ បន្ទាប់មករថយន្តសាំយ៉ុងដឹកជ្រូក១គ្រឿងទៀត ដែលកំពុងធ្វើដំណើរមកពីក្រោយ ក៏ជ្រុលទៅបុកចំកន្ទុយរថយន្តហ្វុយហ្សូ (V1) តែម្ដង… ពេលនេះ សមត្ថកិច្ចកំពុងចាត់ការតាមច្បាប់ យករថយន្តមករក្សាទុកបណ្តោះអាសន្ន៕ដោយ៖សិលា